Latest news
 
ផ្សព្វផ្សាយ
Have fun on our site
ពត៌មាន
News, operations, social activities
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការសេវាកម្មដើមត្នោត

អតិថិជនមិត្តហ្វូនជាទីគោរព!

យើងខ្ញុំសូមជូនដំណឹងដោយការសូមអភ័យទោស ចំពោះការផ្អាកដំណើរការសេវាកម្មដើមត្នោតរបស់មិត្តហ្វូន ដោយយោងតាមសេចក្តីប្រកាសរបស់អន្តរក្រសួង លេខ323 ចេញដោយក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍កម្ពុជា​ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​ ក្នុងសេចក្តីប្រកាសនេះ តម្រូវអោយគ្រប់ក្រុមហ៊ុនបណ្តាញប្រព័ន្ធទូរស័ព្ទទាំងអស់ មិនអាចផ្តល់ជូនការបន្ថែមការហៅចេញផ្សេងៗ ដែលមានអត្រាតំលៃហៅចេញទាបជាង៤.៥សេនក្នុងមួយនាទីនោះទេ។​​​

ទន្ទឹមនេះ សេវាកម្មដើមត្នោតមិនត្រូវបានអនុញ្ញាតអោយធ្វើការចុះឈ្មោះ រឺ ប្រើប្រាស់ ចាប់ពីពេលជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មីទៀត។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយោគយល់ និង ការបន្តគាំទ្ររបស់លោកអ្នកជាមួយមិត្តហ្វូន។ យើងខ្ញុំនឹងព្យាយាមផ្តល់ជូនលោកអ្នកនូវសេវាកម្ម និងអត្រាហៅចេញល្អបំផុត ពីក្រុមហ៊ុន បណ្តាញទូរគមនាគមន៍ធំបំផុត។

មិត្តហ្វូន កាន់តែជិតស្និទ្ធជាមួយអ្នក‌!!!

 
កាតកោសនាំសំណាង វគ្គII 2013 !

លោកអ្នកនឹងមានសំណាងឈ្នះរង្វាន់ ៣០០០០០០០​៛​ ជារៀងរាល់ខែ

 
Movies clip
Watching about us
media