ព័ត៌មាន

មិត្ដហ្វូនបានរៀបចំវេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា២០១៩ - ការផ្លាស់ប្តូរបែបឌីជីថលក្នុងវិស័យសុខាភិបាល

17 Oct, 2019

 (ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុនមិត្តហ្វូនបានសហការជាមួយក្រសួងសុខាភិបាលនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីរៀបចំវេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជាលើកទី ១ ក្រោមប្រធានបទ“ ការផ្លាស់ប្តូរបែបឌីជីថលក្នុងវិស័យសុខាភិបាល” នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា។

បច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្លាស់ប្តូរគ្រប់ទិដ្ឋភាពនៃវិស័យសុខាភិបាលដើម្បីលើកកម្ពស់ការចែកចាយធនធានវេជ្ជសាស្រ្តស្មើៗគ្នានិងកែលម្អសេវាកម្មសុខាភិបាលជូនប្រជាពលរដ្ឋ។

វេទិកាសុខាភិបាលកម្ពុជាលើកទី១នេះ មានការអញ្ជើញចូលរួមពីសំណាកវត្តមាន ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម វេង ថៃ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ ថ្នាក់ជាតិ អន្តរជាតិ និងសហគ្រាសធុនតូចនិងមធ្យមដើម្បីពិភាក្សាបញ្ហាប្រឈមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាសុខាភិបាល(HealthTech) ឆ្ពោះទៅរកភាពធ្វើឲ្យកាន់តែប្រសើរឡើងនៃវិស័យសុខាភិបាលនៅកម្ពុជា។

 

ក្នុងពិធីបើកវេទិកានេះលោកហ្វុង វ៉ាន់គឿងនាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានចង្អុលបង្ហាញតួនាទីនិងបេសកកម្មរបស់មិត្តហ្វូនក្នុងយុគសម័យផ្លាស់ប្តូរបែបឌីជីថល ជាពិសេសលោកបានសង្កត់ធ្ងន់ផងដែរថា មិត្តហ្វូនគឺជាប្រតិបត្តិករតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាយអូធី(IOT)និងការផ្លាស់ប្តូរបែបឌីជីថល។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “ជាមួយនឹងបេសកកម្មរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូនចង់ចូលរួមដោះស្រាយបញ្ហាកង្វះខាតរបស់មន្ទីរពេទ្យ គ្រូពេទ្យ កំហុសដែលមិនបានរំពឹងទុកក្នុងការធ្វើរោគវិនិច្ឆ័យសុខភាពដោយប្រើបច្ចេកទេសជឿនលឿនក្នុងវិស័យសុខាភិបាល។

ក្នុងរយៈពេលដ៏ខ្លីនេះ យើងក៏មានគោលបំណង ផ្តល់ជូនផ្តាច់មុខនូវគម្រោងរដ្ឋាភិបាលបែបអេឡិចត្រូនិច សេវាកម្មប៊ីធូប៊ី(B2B) និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានវិទ្យានៅប្រទេសកម្ពុជា ដើម្បីធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត” លោកវេជ្ជបណ្ឌិត ហ្វាម ម៉ិញថុងជាវាគ្មិនមួយរូបនៅក្នុងកម្មវិធីនេះ និងជានាយករងមន្ទីរពេទ្យ Bach Maiដែលជាមន្ទីរពេទ្យធំជាងគេនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា “គន្លឹះចម្បងក្នុងការកសាងមន្ទីរពេទ្យអាយស៊ីធី(ICT)ដ៏ទំនើបរួមមានប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ ប្រព័ន្ធព័ត៌មានមន្ទីរពិសោធន៍ និងប្រព័ន្ធធ្វើរោគវិនិច្ឆ័យរូបភាព …គឺយើងអាចភ្ជាប់មន្ទីរពេទ្យទាំងអស់ជាមួយគ្នានិងធ្វើរោគវិនិច្ឆ័យសំរាប់អ្នកជំងឺពីចម្ងាយ (ឧទាហរណ៏គ្រូពេទ្យជំនាញនៅរាជធានីភ្នំពេញ អាចប្រើ Telemedicine ដើម្បីពិនិត្យព្យាបាលអ្នកជំងឺនៅតាមខេត្ត រឺជនបទបាន ដោយពុំចាំបាច់ចុះទៅទីកន្លែងផ្ទាល់)។ ប៉ុន្តែវាតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលតឹងរឹងពេញលេញផងដែរ” ។

ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងវេទិកានេះ ឯកឧត្តម ត្រាំ អ៊ីវតឹក ឯកឧត្តមវេង ថៃ​ និងឯកឧត្តមអៀងស៊ុនលីបានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនដែលបានចូលរួមចំណែកក្នុងការធ្វើប្រព័ន្ធឌីជីថលរបស់កម្ពុជាក្នុងរូបភាពផ្សេងៗជាច្រើន ដូចជាវិស័យសុខាភិបាល វិស័អប់រំ វិស័យដឹកជញ្ជូន និងវិស័យជាច្រើនទៀត ... ហើយលោកក៏សង្ឃឹមថាមិត្តហ្វូននឹងនៅតែបន្ត ផ្តល់នូវដំណោះស្រាយជាច្រើនថែមទៀតដើម្បីអនុវត្តនាពេលអនាគត។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកជំនាញជាង៣០០នាក់ និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើននៅក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងដំណើរការដ៏វែងនេះ មិត្តហ្វូននឹងរៀបចំវេទិកា និងសិក្ខាសាលាជាបន្តបន្ទាប់ក្រោមប្រធានបទផ្សេងៗ ដែលស្តីពីរបត់បំលាស់ប្តូរបែបឌីជីថល។