ការបង្កើតតម្លៃថ្មី៖ 

ការបង្កើតថ្មី គឺការគិតពីរឿងចាស់ៗនៅក្នុងវិធីថ្មីៗ។ ពួកយើងទទួលស្គាល់ថា ការទទួលដោយអកម្ម ស្មើនឹងការបដិសេធ ដូច្នេះពួកយើងធ្វើការតាមរបៀបប្លែកពីគេ។ ពួកយើងគោរព និងផ្តល់តម្លៃឲ្យគ្រប់គំនិត ដោយមិនគិតថានរណាជាអ្នកលើកវាឡើង ដើម្បីបង្កើតបរិស្ថានមួយដែលលើកស្ទួយការបង្កើតថ្មី សម្រាប់ទាំងអតិថិជន និងនិយោជិតផងដែរ។

ការផ្លាស់ប្តូរគឺជាបទដ្ឋាន៖ 

វិន័យតឹងរឹង សាមគ្គីភាព និងការទទួលស្គាល់ភាពលំបាក ខណៈពេលយកចិត្តទុកដាក់ទៅលើការងារ ធ្វើឲ្យពួកយើងអាចធ្វើការមិនរួញរា លឿន និងហ្មត់ចត់។

ក្រុមហ៊ុនគឺជាគ្រួសារទីពីរ៖ 

គ្រប់និយោជិតមានតួនាទីក្នុងការអភិវឌ្ឍគ្រួសារមួយនេះ។ មិត្តរួមការងារត្រូវគោរពគ្នា មិនថាពួកគេមានតួនាទីជាអ្វីឡើយ។ ការធ្វើការជាក្រុមជម្រុញឲ្យមានទំនួលខុសត្រូវដោយខ្លួន និងការចូលរួម។ គ្រប់និយោជិតគឺជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់ក្រុមហ៊ុននេះ។

ការគិតរបៀបប្រព័ន្ធ៖ 

មានចក្ខុវិស័យយុទ្ធសាស្ត្រ និងចំនេះដឹងដើម្បីយល់ដឹងពីប្រព័ន្ធរបស់ក្រុមហ៊ុន។ យល់ដឹងយ៉ាងច្បាស់ពីមូលហេតុនៃគ្រប់បញ្ហា និងច្នៃបញ្ហាសាំញាំក្លាយទៅជាសាមញ្ញ។ ធ្វើការងារនៅគ្រប់កម្រិតប្រកបដោយអាជីព ដើម្បីធានាការអភិវឌ្ឍឆាប់រហ័ស និងនិរន្តរភាព។