Munny ជាអ្វី?
ចាប់តាំងពីការបោះទុនវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ប្រមាណជាង ៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនិង លំដាប់ថ្នាក់លេខ១ ទៅលើគុណភាពនិងបណ្តាញសេវាគ្រប ដណ្តប់ទូទាំងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ក្រុមហ៊ុននាំមកនូវ ភាពកាន់តែស្រស់ថ្លា កាន់តែជិតស្និទ្ធ និងកាន់តែរួសរាយ និងទាក់ទាញ។ ទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ហើយ Munny ត្រូវបានជ្រើសរើស ជាជម្រើសដ៏ល្អបំផុតដើម្បីបន្តនូវគុណតម្លៃនេះ។
Munny គឺជានិមិត្តរូបដែលក្រុមហ៊ិនមិត្តហ្វូនបានផ្តូចផ្តើមឡើងដែលកើតចេញពីនិមិត្តសញ្ញារបស់មិត្តហ្វូន។ Munny បានកំពុងតែជួយមិត្តហ្វូនអស់រយៈពេលជាង៩ឆ្នាំ នៅកម្ពុជា ដែលជួយណែនាំអតិថិជន ជាមួយនឹងតម្រូវការរបស់ពួកគេ។ ឥលូវនេះគាត់សម្រេចចិត្តទៅជួបអតិថិជនគ្រប់ទីកន្លែង។ Munny មានន័យជាភាសារខ្មែរថា ជាមនុស្សឆ្លាត ជាមនុស្សដែលដឹងរាល់អ្វីៗទាំងអស់ ហើយ Munny ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលគឺ ជាអ្នកយកចិត្តទុកដាក់និង ជាអ្នកច្នៃប្រឌិតខ្ពស់៖
រូបរាងលក្ខណៈរបស់ Munny
Munny គឺនៅគ្រប់ទីកន្លែងនៅកម្ពុជា មានន័យថា គាត់រស់នៅដោយគ្មានភាពបំភាន់និងការក្លែងបន្លំ, គេផ្តោតទៅលើភាពជាក់ស្តែង ច្បាស់លាស់ គាត់ជាអ្នកជួយយកអាសារ សាមញ្ញ និងជាមិត្តជិតស្និទ្ធ និងប្រាកដនិយមទៅគ្រប់ៗគ្នា។ ហើយគាត់គឺជា «បងប្រុស» ពិតប្រាកដសម្រាប់អ្នករាល់គ្នាផងដែរ៖
Munny ឆ្ពោះទៅកាន់ជីវិតថ្មី កាន់តែទាន់សម័យ Munny គឺជាអ្នកតភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុត រវាងមិត្តហ្វូន និងអតិថិជន។ Munny ដើរតួនាទីជាអ្នកភ្ចាប់ យល់ពីមិត្តដែលតែងស្តាប់ទៅនឹងតម្រូវការអតិថិជន និងយល់កាន់តែច្បាស់នូវអ្វីដែលពួកគេត្រូវការ ផ្តល់នូវភាពច្បាស់លាស់ គ្រប់អ្វីៗទាំងអស់ដែលអ្នកត្រូវការ។ គាត់នឹងជួយមិត្តហ្វូនដើម្បីរួមចំណែក ជិវិតដ៏ទាន់សម័យ និងរួសរាយជូនដល់គ្រប់ៗគ្នានៅកម្ពុជា ប្រកបដោយភាពសកម្មនិងច្នៃប្រឌិត។ |