ក្លាយជាភ្នាក់ងារ

អ្នកគួរតែមានអាជីវកម្មស្ថិតថេរ ដែលមានទីតាំងនៅលើដងផ្លូវធំ ឬតំបន់មមាញឹក ដូចជាទីផ្សារ​ ក្បែររោងចក្រ សាកលវិទ្យាល័យ តំបន់ពាណិជ្ជកម្ម។ បើសិនជាអ្នកមិនមានអាគារផ្ទាល់ខ្លួន ឬអាជីវកម្មផ្ទាល់ខ្លួនគឺអ្នកត្រូវផ្តល់កិច្ចព្រមព្រៀងជួលដែលមានសុពលភាពច្រើនជាង១ឆ្នាំ។ អាជីវកម្មរបស់អ្នកមិនចាំបាច់ធំពេកទេ​ វាអាចជាលក់មាស ប្តូរលុយ ឬហាងទូរស័ព្ទ។

វាគឺសំខាន់ផងដែរថា អ្នកត្រូវតែមានជំនាញត្រឹមត្រូវ និងឥរិយាបទដើម្បីផ្តល់នូវសេវាផ្ទេរលុយ ទៅកាន់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងភ្នាក់ងារជិតបំផុតរបស់ Metfone​ របស់សាខា eMoney​នៅក្នុងខេត្តរបស់អ្នកឬក៏ទូរស័ព្ទទៅកាន់មជ្ឍមណ្ឌល Hotline​ដោយចុច ៨៦៨ (បើសិនជាអ្នកជាអតិថិជន Metfone ឬ ០២៣ ៦៨៦ ៨៨៦៨ រាល់ការទាក់ទងមកកាន់យើងគឺមិនគិតថ្លៃចំពោះតែអតិថជនMetfone។