Voice Mail (8181)

​សេវាកម្ម​សារ​ជា​សំឡេង Voicemail គឺ​ជា​សេវាកម្ម​មួយ​ដែល​អាច​ជួយ​លោក​អ្នក​មិន​ឲ្យ​ខកខាន​នូវ​រាល់​ការ​ហៅ​ចូល​សំខាន់ៗ ដោយ​ការ​ផ្ញើ​សារ​ជា​សំឡេង​ទុក​ពី​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​នៅ​ពេល​លោក​អ្នក​មិន​អាច​ឆ្លើយ​តប ឬ​បិទ​ទូរស័ព្ទ​។​

មុខងារ​–​អត្ថប្រយោជន៍​

​ចុះ​ឈ្មោះ​សេវាកម្ម​តាមរយៈ IVR ​ហៅ​ទៅ​កាន់​លេខ 8181 ហើយ​ចុច​លេខ​១

​ចុះ​ឈ្មោះ​សេវាកម្ម​តាមរយៈ SMS សរសេរ​ពាក្យ ON ផ្ញើ​ទៅ​លេខ 8181

​របៀប​ចុះឈ្មោះ​សេវាកម្ម​តាមរយៈ ​USSD សូម​ចុច ​*8181*1#

​ដើម្បី​ផ្ដាច់​សេវាកម្ម ​វាយ OFF ​ផ្ញើ​ទៅ​កាន់ 8181 ​ឬ​ចុច *8181*0# ឬ​ហៅ​ទៅ​លេខ 8181 ហើយ​ចុច​លេខ 9

​ប្រើ​ជំនួយ ផ្ញើ​ HELP  ទៅ 8181

​តម្លៃ​សេវាកម្ម

​លេខ​កូដ​ 8181

​តម្លៃ​ហៅ​ទៅ​លេខ 8181 ឥត​គិត​ថ្លៃ​

​តម្លៃ​ប្រចាំខែ​ ៣០​សេន​

​មុខងារ​ផ្សេង​ទៀត​

​របៀប​គ្រប់គ្រង​សេវាកម្ម​សារ​ជា​សំឡេង Voicemail: ហៅ​លេខ 8181

​ចុច​លេខ ១: ដើម្បី​ស្តាប់​សារ​ចាស់​

​ចុច​លេខ ២: ដើម្បី​ស្តាប់​សារ​ដែល​បាន​រក្សាទុក​

​ចុច​លេខ ៣: ដើម្បី​ថត​សំឡេង​ស្វាគមន៍​

​ចុច​លេខ ៤: ដើម្បី​លុប​សំឡេង​ស្វាគមន៍​

​របៀប​ផ្ញើ​សារ​ជា​សំឡេង​ទៅ​អតិថិជន Voicemail

​អតិថិជន​ A ​ហៅ​ទៅ​អតិថិជន​ B (B ​ជា​អតិថិជន​ Voicemail) ​ប្រសិន​បើ​អតិថិជន​ B ​គ្មាន​ការ​ឆ្លើយ​តប ឬ​មិន​អាច​ទាក់ទង​បាន អតិថិជន​ A ​នឹង​ឮ​សំឡេង​ស្វាគមន៍​ «សេវាកម្ម​សារ​ជា​សំឡេង​ Voicemail! ​លេខ​ទូរស័ព្ទ​ដែល​លោក​អ្នក​ហៅ​ពុំ​មាន​ការ​ឆ្លើយ​តប​ទេ​នៅ​ពេល​នេះ​។ សូម​ផ្ញើ​សារ​ជា​សំឡេង​បន្ទាប់​ពី​ឮ​សំឡេង​ Beep»

​ផ្ញើ​សារ​ជា​សំឡេង​ (​ពេល​កំណត់​សម្រាប់​ផ្ញើ​សារ​ជា​សំឡេង៣០​វិនាទី​)
​បន្ទាប់​ពី ៣០​វិនាទី លោក​អ្នក​នឹង​ឮ​សំឡេង​ Beep ​ហៅ​ការ​ និង​ត្រូវ​បាន​ផ្តាច់​

កាល​កំណត់ និង​លក្ខខ័ណ្ឌ​

សម្រាប់​សេវាកម្ម​បង់ប្រាក់​ជា​មុន និង​សេវាកម្ម​បង់ប្រាក់​ប្រចាំខែ​

​លេខ​ទូរស័ព្ទ​លោក​អ្នក​ត្រូវ​តែ​ដំណើរការ​ទាំង​ការ​ហៅ​ចេញ​ និង​ទទួល​ការ​ហៅ​ចូល​ថែម​ទាំង​មាន​ទឹក​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​។​

​ក្នុង​ករណី​ដែល​អតិថិជន​មិន​មាន​ទឹក​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​កាត់​ទឹក​ប្រាក់​សេវាកម្ម​អតិថិជន​​អាច​បន្ត​ប្រើប្រាស់​រយៈពេល ៦០ ថ្ងៃ​។​