FAQs

FREQUENTLY ASKED QUESTIONS

Instead of using Customer Care Centre, you may also find below the frequently asked questions about Metfone’s products and services.


សេចក្តីណែនាំស្តីអំពីការប្តូរលេខទូរស័ព្ទក្នុងគណនីបណ្តាញសង្គម

I.គោលបំណង

-ធានាចំពោះអតិថិជន នៅពេលប្តូរលេខទូរស័ព្ទថ្មី នឹងមិនបាត់បង់គណនីបណ្តាញ​​សង្គម ដូចជា FACEBOOK, LINE, VIBER, WHATSAPP

II.វិធីសាស្ត្រអនុវត្តន៍

-ត្រូវត្រៀមទូរស័ព្ទមួយ ដើម្បីដាក់លេខទូរស័ព្ទថ្មីរបស់អតិថិជន

១.FACEBOOK

ជំហ៊ានទី១៖ ជ្រើសរើស Menu Option រួចជ្រើសរើស Account Setting បន្ទាប់មកជ្រើសរើស General

ជំហ៊ានទី២៖ បន្ទាប់ពីជ្រើសរើសGeneral,​ សូមជ្រើសរើស Phone ហើយជ្រើសរើសយក Add another phone រួចបំពេញលេខទូរស័ព្ទថ្មីរបស់អតិថិជន បន្ទាប់មកទៀតជ្រើសរើសពាក្យ Continue

ជំហ៊ានទី៣៖ FACEBOOK នឹងផ្ញើសារនូវលេខសំងាត់៦ខ្ទង់ ទៅកាន់លេខទូរស័ព្ទថ្មីរបស់អតិថិជន, បន្ទាប់មកសូមបំពេញលេខសំងាត់នោះ រួចចុច  Confirm​ បន្ទាប់មកទៀតធ្វើការ Log out គណនី FACEBOOK របស់អតិថិជន

ជំហ៊ានទី៤៖ បិទទូរស័ព្ទ រួចបញ្ជូលលេខទូរស័ព្ទថ្មីចូលទូរស័ព្ទអតិថិជន

ជំហ៊ានទី៥៖ ធ្វើការ Log in គណនី FACEBOOK របស់អតិថិជនឡើងវិញ​ ដោយជ្រើសរើសយក Log in another account  បន្ទាប់មក បំពេញលេខទូរស័ព្ទថ្មី និង លេខកូដសំងាត់ Password ចាស់ជាការស្រេច។

 

តើខ្ញុំអាចបញ្ចូលលុយទៅគណនីរបស់ខ្ញុំនៅពេលខ្ញុំកំពុងប្រើប្រាស់សេវា Roamingបានដែរឬទេ?

យើង​​ខិតខំ​ និង​ព្យាយាម​បំផុត​ដើម្បី​ធានា​សម្រាប់​សេវា​ roaming បង់​ប្រាក់​ជា​មុន​របស់យើង​គឺ​អាច​ប្រើ​បាន​។ លោក​អ្នក​អាច​ទិញ​កាត​កោស​មុន​​ពេល​លោក​អ្នក​​ចាក​ចេញហើយ​បញ្ជូល​លុយ​នៅ​បរទេស​ដូច​និង​អ្វី​ដែល​លោក​អ្នក​ធ្វើ​នៅ​ផ្ទះ ​ដោយ​គ្រាន់​តែ​ចុច​ *​១៩៧​​*១៤​ លេខ​កាត​១៤​ខ្ទង់​#​ ឬ​បញ្ចូល​លុយ​តាម​រយៈ​សេវា​ eMoney​។ លោក​អ្នក​ក៏​អាចបញ្ជូល​លុយ​ផង​ដែរ​ មុន​លោក​អ្នក​ចាក​ចេញ​ដើម្បី​ធានា​ថា​លោក​​អ្នក​មាន​ក្រេឌីត​គ្រប់គ្រាន់​ កំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នានា​។

តើ អ៊ីម៉ាន់នីជាអ្វី?

អ៊ីម៉ាន់នី ជា​សេវា​ដែល​ផ្តល់​ដោយ​ការ​សហការ​គ្នារវាង​​ក្រុមហ៊ុន​មិត្តហ្វូន​​ និង​ធនាគារ​MB​។​ វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ទូទាត់​ហិរញ្ញវត្ថុ​ពី​កាត​អេធីអឹមរបស់ធនាគារ​MB​របស់​ពួក​គេនៃ​​គណនេយ្យ​ចរន្ត​តាម​រយៈ​ទូរស័ព្ទ​ដៃ​។​ សេវា​នេះ​មាន​ពីរ​ផ្នែក​គឺ​ អ៊ីម៉ាន់នី​ ទិន្នន័យ​កាត​ FMC ​និងតាម​រយៈ​ធនាគារ​ចល័ត​នៅ​គណនេយ្យ​នោះ​។

.ប្រើប្រាស់ eMoneyគឺ​លោក​អ្នកអាច

  • ដាក់​ប្រាក់​​នៅ​ក្នុង​គណនេយ្យ​មួយ​
  • ការ​ដកប្រាក់
  • ការ​​ផ្ទេរប្រាក់​ពី​អ៊ីម៉ាន់នី​ទៅ​អ៊ីម៉ាន់នី​ ការផ្ទេរ​ប្រាក់​ពី​អ៊ីម៉ាន់នី​ទៅ​គណនេយ្យ​មិន​មែន​អ៊ីម៉ាន់នី​ និងការផ្ទេរប្រាក់ពីអតិថិជន​ដែលមិនមែនអ៊ីម៉ាន់នីទៅអ្នក​ដែល​មិន​មែន​អ៊ីម៉ាន់នី​
  • បញ្ជូល​កាត​ទូរស័ព្ទ
  • ការ​បង់​វិក័យបត្រ​

​ធ្វើ​ការ​សាក​សួរ​ពី​គណនេយ្យ​ 

តើខ្ញុំអាចដំណើរការស៊ីមកាតថ្មីបានយ៉ាងដូចម្តេច?

វីធី​ងាយ​ៗ​ គឺ​លោក​អ្នក​គ្រាន់​តែ​ដាក់​បញ្ជូល​​ស៊ីមកាត​ថ្មី​ដែល​លោក​អ្នក​ទើប​តែ​ទិញ​​ចូល​ទៅ​ក្នុង​ទូរស័ព្ទដៃ​របស់​លោក​អ្នក​ បន្ទាប់​មក​ទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ណា​មួយ​។​ ​ស៊ីមកាត​ថ្មី​របស់​លោក​អ្នក​នឹង​​ដំណើរ​ការ​​ភ្លាម​​​នៅ​​ដែល​ពេល​​លោក​​អ្នក​ធ្វើការហៅ​​ចេញ​​។ 

តើខ្ញុំអាចកំណត់អ៊ិនធើណិតក្នុងទូរស័ព្ទដៃរបស់ខ្ញុំបានយ៉ាងដូចម្តេច?

លោក​អ្នក​​អាច​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង​តែ​ម្តង​ ដោយ​​គ្រាន់​តែ​បញ្ជូន​សារ​ជាមួយ​ពាក្យ​ថា​ SET​ មក​កាន់​លេខ​ ២៣៤​ នោះ​សេវា​អ៊ិនធើណិត​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​ដៃរបស់​លោក​អ្នក​ ហើយ​លោក​អ្នក​​អាច​កំណត់​យក​វា​ ដោយ​ខ្លួន​ឯង​ក៏​បាន​​ដោយ​ប្រើប្រាស់​ប៉ារ៉ា​មែត្រ​ទ័រ​ ៖ ​ឈ្មោះ៖ Metfone ​និង​ APN​៖ Metfone​។ ​

  •  ​ឈ្មោះ៖ metfone
  • APN​៖ metfone  

តើស៊ីមកាតរបស់លោកអ្នកចុះឈ្មោះហើយឬនៅ?

ដើម្បី​ឆែក​មើល​ថា​តើ​ស៊ីមកាត​របស់​អ្នក​បាន​ចុះ​ឈ្មោះ​ហើយ​ សុំ​ចុច​ *​២០០​#​​ ហើយជ្រើសរើស​លេខ​១​។  បើសិន​ជា​លោក​អ្នក​មិន​បាន​ចុះ​ឈ្មោះ​ ចំពោះ​ស៊ីមកាត​ដែល​អ្នក​ប្រើប្រាស់​ទេ​ ឬ​ក៏​ការ​ចុះ​ឈ្មោះ​មិន​ត្រឹមត្រូវ​ ឬ​មិន​បំពេញ​គ្រប់​លក្ខខណ្ឌ​ សូម​ចុច​ *​២០០​# ហើយ​ជ្រើស​រើស​លេខ​២ និង​ធ្វើ​តាម​ការ​ណែនាំ​។​ លោក​អ្នក​​អាច​ទៅ​កាន់​ភ្នាក់ងារ​យើង​ខ្ញុំដើម្បី​ចុះ​ឈ្មោះ​ឬ​បំពេញ​បន្ថែម​ព័ត៌មាន​ ឬ​ក៏​ចូល​ទៅ​កាន់​គេហ​ទំព័រ​ http://MetFone.com.kh/myMetFone

តើអត្តសញ្ញាណប័ណ្ណ និងព័តមានផ្សេងៗទៀតដែលអ្នកត្រូវការដើម្បីចុះឈ្មោះនៅ បញ្ជរបស់ក្រុមហ៊ុនមិត្តហ្វូន?

ការ​ចុះ​ឈ្មោះ​គឺ​ជា​ការ​​សាមញ្ញ​ ដោយ​លោក​អ្នក​គ្រាន់​តែ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ដែល​ត្រឹម​ត្រូវ​ លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​ដើម្បី​ចុះ​ឈ្មោះ​ឬ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រវតិ្ត​រូប​របស់​លោក​អ្នក​។​ សម្រាប់​ជន​​បរទេស​តម្រូវ​ឲ្យ​មាន​លិខិត​ឆ្លង​ដែន​​ ហើយ​ប្រជា​ជន​កម្ពុជា​តម្រូវ​ឲ្យ​មាន​លិខិតឆ្លង​ដែន​ឬ ​អត្ត​សញ្ញាណ​ប័ណ​។​ ព្រះ​សង្ឃ​ក៏​អាច​ចុះ​ឈ្មោះ​បាន​ដែរ​ តែតម្រូវ​ឲ្យ​មាន​​លិខិត​បញ្ជាក់​ពី​ព្រះសង្ឃ​ ហើយ​​មន្រ្តី​រដ្ឋាភិបាល​អាច​ចុះ​ឈ្មោះ​ជាមួយភ្នាក់​ងារ​។​ ​អត្ត​សញ្ញាណប័ណ​សម្រាប់​ព្រះសង្ឃ​ និង​មន្រ្តី​រដ្ឋាភិបាល​រួម​មាន​រូប​ថត​ ឈ្មោះ ​និង​លេខ​អត្ត​សញ្ញាណប័ណ្ណ​។​ អត្ត​សញ្ញាណ​ប័ណ​ពី​ភ្នាក់ងារ​ត្រូវ​តែ​រួម​បញ្ជូល​ឈ្មោះ ​តែមប្រិយ​ពី​ក្រសួង​។​

តើខ្ញុំអាចចូលទៅកាន់គម្រោងមអ៊ិនធើណិតលើទូរស័ព្ទដៃទាំងអស់របស់មិត្តហ្វូនបានយ៉ាងដូចម្តេច?

ជា​ការ​ងាយ​ៗ​ ដោយ​គ្រាន់​តែ​លោក​អ្នក​​​​ចុច​*​១៣៣​#​ រួច​ជ្រើស​រើស​លេខ​ ១​ ហើយ​បន្ទាប់​មក​ធ្វើ​តាម​ការ​ណែ​នាំ​

តើខ្ញុំត្រូវការបើកគណនេយ្យធនាគាមួយដើម្បីអាចប្រើប្រាស់សេវា eMoneyឬយ៉ាងណា?

អត់ទេ! ​ អក្ន​គ្រប់​គ្នា​ដែល​មាន​ទូរស័ព្ទ​ និង​ស៊ីម​កាត​ដំណើរការ​របស់ក្រុមហ៊ុន​មិត្តហ្វូន​​អាច​ប្រើ​ប្រាស់​សេវា​នេះ​ដោយ​ចុះ​ឈ្មោះ​គណនេយ្យ​ eMoney​។​ លោក​អ្នក​មិនចាំបាច់​​មាន​គណនេយ្យ​ធនាគារ​នោះទេ​។ 

តើមានមធ្យោបាយពិសេសអ្វីខ្លះដើម្បីត្រួតពិនិត្យពី គណនីនៅពេល Roaming?

លោក​​អ្នក​អាច​ធ្វើ​វា​ដូច​នឹង​អ្វី​ដែល​លោក​​អ្នក​ធ្វើ​វា​នៅ​ផ្ទះ​ដែរ​។ ​ជា​ធមុ្មតា​ចុច​លេខ​ *០៩៧​#​ ហើយ​គណ​នីនឹង​លេច​ចេញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​រ​បស់លោក​​អ្នក​។​

តើខ្ញុំអាចស្វែងរកលេខខ្លួនឯងបានយ៉ាងដូចម្តេច?

លោកអ្នកគ្រាន់តែចុច *99#  ដើម្បីស្វែងរកលេខរបស់អ្នក។ 

តើនឹងមានអ្វីកើតឡើង បើសិនជាគណនីរបស់ខ្ញុំតិចពេកក្នុងការហៅចេញឬទទួលទូរស័ព្ទ?

បើ​សិន​ជា​គណនីយ​របស់​លោក​​អ្នក​​ស្ថិត​ក្រោម​ចំនួន​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​តេ​ នោះលោក​អ្នក​នឹង​ឭ​ថា​គណនីរបស់​លោក​អ្នក​តិច​​ ហើយ​ការ​និយាយទូរស័ព្ទ និង​មិន​អាចទទួលការ​ហៅ​ចេញបាន​​​ ហើយ​បើសិន​ជា​គណ​នីរបស់​លោក​អ្នក​មានកម្រិតទាប​នោះលោក​​អ្នក​នឹង​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​ទេ​។​ ប៉ុន្តែ​លោក​អ្នក​អាច​បញ្ជូល​ ទឹកប្រាក់​ដើម្បី​ដំណើការ​​ទូរស័ព្ទ​ និង​ទទួល​ទូរស័ព្ទ​ខណៈ​ពេល​ដែល​ប្រើសេវា​Roaming​។​

 

តើខ្ញុំត្រូវមានសាច់ប្រាក់អតិប្បរមាប៉ុន្មានក្នុងគណនេយ្យ eMoneyដើម្បីប្រតិបត្តិការសេវានេះបាន?

មិនចាំបាច់​ទេ​​! អ្នក​ប្រើប្រាស់​សេវា​អ៊ីម៉ាន់នី​មិន​តម្រូវ​ឲ្យ​សន្សំ​ប្រាក់​មួយ​កាក់​នោះ​ទេ​ នៅក្នុង​គណនេយ្យ​របស់​ពួក​គេ​ដើម្បី​ប្រតិបត្តិការ​សេវា​នេះ​។

តើខ្ញុំអាចចុះឈ្មោះសម្រាប់គម្រោងអ៊ិនធើណិតមានដែនកំណត់បានយ៉ាងម៉េច?


គម្រោងអ៊ិនធើណិត

ឈ្មោះ

តម្លៃ

ចំនួន​ទិន្និន័យ

ដើម្បី​ចុះ​ឈ្មោះ

ប្រចាំ​​ថ្ងៃ

MID

១០​ ​សេន

១០០​មេហ្គា​បៃ

ចុច​ *​១៣៣*១*១​#

ប្រចាំ​ខែ

MI1

១​​ ដុល្លារ

៥០០​ មេហ្គាបៃ

ចុច​ *​១៣៣​*១​*​#

MI2

២​ ដុល្លារ

១,២ ​ជីហ្គាប៉ៃ

ចុច​ *​១៣៣​*​២​*​#​

MI3

៣ ​ដុល្លារ

២ ​ជីហ្គាប៉ៃ

ចុច ​*១៣៣​​*៣​*​#​

MI5

៥ ​ដុល្លារ

៤ ​ជីហ្គាប៉ៃ​

ចុច​​*១៣៣​*​៥​*​#

MI10

១០​ ដុល្លារ

៨,៥ ហ្គាប៉ៃ

ចុច​ *​១៣៣​*១០​*​#​

MI20

២០ ​ដុល្លារ

២០ ​ជីហ្គាប៉ៃ​

ចុច ​*១៣៣​*​២០​*​#​

តើខ្ញុំអាចប្តូរភាសាបានយ៉ាងដូចម្តេច?

លោកអ្នកចុច ១៧៧០  ហើយរើសយកលេខ ៤១១ សម្រាប់ភាសាខ្មែរ ឬ៤២១ សម្រាប់ភាសាអង់គ្លេស។​

តើខ្ញុំអាចស្វែងរកលេខរបស់ខ្ញុំដែលបានចុះឈ្មោះដើម្បីដឹងពីប្រវត្តិរូបដោយរបៀបណា?

អ្នក​អាច​ត្រួត​ពិនិត្យ​ដោយ​ចុច​ *​២០០​#​ ហើយ​ជ្រើស​រើស​លេខ​១​

  • បើ​សិន​ជា​លោក​​​អ្នក​មិន​មាន​ប្រវត្តិ​រូប​ គឺលោក​អ្នក​មាន​បី​ជំរើស​សម្រាប់​បង្កើត​វា ​ដោយ​លោក​អុ្នក​អាច​ចុះ​ឈ្មោះ​វា​ក្នុង​គេហ​ទំព័រ​ http://​Met​​​Fone.​com.kh/myMetFone​ ឬ បញ្ជ​របស់​ក្រុមហ៊ុន មិត្តហ្វូន​​ដែល​នៅ​ក្បែរ​លោក​អ្នក​បំផុត​ ឬ​លោក​​អ្នក​អាច​ចុច​*២០០​#​ ជ្រើស​រើស​លេខ​២​ហើយ​ធ្វើ​តាម​ការ​ណែនាំ​។​
  • ​បើសិន​ជា​ប្រវតិ្ត​រូប​របស់​លោក​​អ្នក​មាន​ក្នុង​ប្រព័ន្ធ​ហើយ​ ប៉ុន្តែ​វា​មិន​ត្រឹម​ត្រូវ​ ឬ​មិន​គ្រប់​គ្រាន់លោក​​អ្នក​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​​វាបាន​នៅ​បញ្ជ​មិត្តហ្វូន​ ក្បែ​អ្នក​បំផុត​។​ ទីតាំង​របស់​យើង​គឺបើក​ដំណើការ​នៅ​រៀង​រាល់​​ម៉ោង​ធ្វើ​ការ​ ឬលោក​អ្នក​អាច​ស្វែង​រក​តាម​គេហ​ទំព័រ​ (http://MetFone.com.kh).។

 

 

តើស៊ីមកាតរបស់លោកអ្នកចុះឈ្មោះហើយឬនៅ?

ដើម្បី​ឆែក​មើល​ថា​តើ​ស៊ីមកាត​របស់​អ្នក​បាន​ចុះ​ឈ្មោះ​ហើយ​ សុំ​ចុច​ *​២០០​#​​ ហើយជ្រើសរើស​លេខ​១​។  បើសិន​ជា​លោក​អ្នក​មិន​បាន​ចុះ​ឈ្មោះ​ ចំពោះ​ស៊ីមកាត​ដែល​អ្នក​ប្រើប្រាស់​ទេ​ ឬ​ក៏​ការ​ចុះ​ឈ្មោះ​មិន​ត្រឹមត្រូវ​ ឬ​មិន​បំពេញ​គ្រប់​លក្ខខណ្ឌ​ សូម​ចុច​ *​២០០​# ហើយ​ជ្រើស​រើស​លេខ​២ និង​ធ្វើ​តាម​ការ​ណែនាំ​។​ លោក​អ្នក​​អាច​ទៅ​កាន់​ភ្នាក់ងារ​យើង​ខ្ញុំដើម្បី​ចុះ​ឈ្មោះ​ឬ​បំពេញ​បន្ថែម​ព័ត៌មាន​ ឬ​ក៏​ចូល​ទៅ​កាន់​គេហ​ទំព័រ​ http://MetFone.com.kh/myMetFone

តើខ្ញុំអាចទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលថែទាំអតិថិជន ខណៈពេលប្រើសេវាRoamingបានយ៉ាងដូចម្តេចដែរ?

 មាន​មធ្យោបាយ​បី គឺ​លោក​អ្នក​អាច​អ៊ីម៉េល​យើងខ្ញុំ​តាម​រយៈ​  contact@MetFone.com.kh  ឬ​ទូរស័ព្ទ​មក​កាន់​យើង​ខ្ញុំ​តាម​រយៈ​​+៨៥៥ ៩៧៩០៩៧០៩៧​ ឬ​ភ្ជាប់​មក​កាន់​យើង​តាម​ហ្វេស​បុក​ MetFone.closer។

តើខ្ញុំអាចភ្ជាប់គម្រោងអ៊ិនធើណិតមានដែនកំណត់ទៅកាន់លេខអ្នកផ្សេងបានដែរឬទេ?

គម្រោងអ៊ីនធើណិត​

ឈ្មោះ

តម្លៃ​

ចំនួន​ទិន្និន័យ

របៀបភ្ជា​ប់គម្រោងទៅលេខអ្នកដទៃ

ប្រចាំ​ថ្ងៃ

MID

១០ ​សេន

១០០​មេហ្គាបៃ

ចុច *​១៣៣​*​លេខ​ទូរស័ព្ទ*១​*១​#​

ប្រចាំ​ខែ

MI1

១ ​ដុល្លារ

៥០០​មេ​ហ្គាបៃ​

ចុច​*​១៣៣​*​លេខ​ទូរស័ព្ទ​*១​*២​#​

MI2

២ ដុល្លារ

១,២​ ជីហ្គាប៉ៃ​

ចុច​*១៣៣​*​លេខ​ទូរស័ព្ទ​*​១​*​៣​#​

MI3

៣ ដុល្លារ​

២​ជីហ្គាប៉ៃ

ចុច​*​១៣៣​*​លេខ​ទូរស័ព្ទ​*​១​*៤​#

MI5

៥ ដុល្លារ

៤ ជីហ្គាប៉ៃ

ចុច​*​១៣៣​*​លេខ​ទូរស័ព្ទ​*​១​*៥​#​

MI10

១០​ ដុល្លារ

៨,៥​ជីហ្គាប៉ៃ

ចុច​*​១៣៣​*​លេខ​ទូរស័ព្ទ​*​១*​៦​#​

MI20

២០ ​ដុល្លារ

២០​ជីហ្គាប៉ៃ

ចុច​*​១៣៣​*​លេខ​ទូរស័ព្ទ​*​១​*​៧​#​

 

តើខ្ញុះអាចចែករំលែកចំនួនទិន្និន័យរបស់ខ្ញុំជាមួយអ្នកដទៃបានយ៉ាងដូចម្តេច?

ចុច​ *​១៣៣​*​ លេខ​ទូរស័ព្ទ​អ្នក​ទទួល​*​ ចំនួន​ទិន្និន័យ​#

ឧទាហរណ៍ បើ​សិន​ជា​លេខ​ទូរស័ព្ទ​ដែល​អ្នក​ចង់​ចែក​រំលែក​ទិន្នន័យ​ជាមួយ​គឺ ​០៨៨​ ៥៨០​ ២៦​៧៤​ នោះ​អ្នក​ចុច​ *​១៣៣​*​០៨៨៥៨០២៦៧៤​​*​១០០​​#​។ (​ទិន្នន័យ​ចំនួន ៦០០​មេ​ហ្គាបៃ​​បាន​បញ្ជូន​ទៅ​កាន់​ ០៨៨​ ៥៨០​ ២៦​៧៤​)​

សំគាល់៖​ លោក​​អ្នក​អាច​ចែករំលែក​ទិន្នន័យ​បាន​ចំនួន​៥​ដង​ក្នុង​មួយ​ថ្ងៃ ​ហើយ​ក្នុង​ចំនួនម្តង​ ១០០​មេ​ហ្គាបៃ​ ដោយ​កាត់​ថ្លៃ​សេវា​ចំនួន​១​សេនពី​គណនី​របស់​លោក​អ្នកសម្រាប់​ការ​ធ្វើ​ចែក​រំលែក​។

តើខ្ញុំត្រូវតែចំណាយលើតម្លៃសេវា ឬការចុះឈ្មោះសម្រាប់គណនេយ្យអ៊ីម៉ាន់នីនេះឬយ៉ាងណា?

អត់​ទេ​ ការ​បើក​គណនេយ្យ​និង​ការ​ប្រតិបត្តិការ​គណនេយ្យ​អ៊ីម៉ាន់នី​គឺ​មិន​គិត​ថ្លៃ​ទេ ហើយ​ មិន​មាន​សេវា​ ឬ​តម្លៃ​ចុះ​ឈ្មោះគណនេយ្យ​អ៊ីម៉ាន់នី​អាច​ចូល​បាន​ដោយ​ចុច​លេខ​កូដ​ ​*​៨៦៨​​#​ ដោយ​ឥត​​គិត​ថ្លៃ​ លោក​អ្នក​ត្រូវ​បាន​គិត​ថ្លៃ​នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ការ​ទូទាត់​។​​

តើទូរស័ព្ទប្រភេទណាខ្លះដែលខ្ញុំអាចប្រើប្រាស់សេវា Roaming?

គឺ​វា​អាស្រ័យ​លើ​ប្រទេស​ និង​តំបន់​ ព្រម​ទាំង​គ្រឿង​អេឡិច​ត្រួនិច​ នៅ​ពេល​​ប្រើប្រាស់សេវា​Roaming​ អន្តរ​ជាតិ​ ទូរស័ព្ទ​របស់​លោក​អ្ន​ក​ត្រូវ​តែ​មាន​លក្ខខណៈ​មួយ​ដែល​អាច​ប្រើប្រាស់​ជាមួយ​សេវា​ហ្នឹង​បាន​ ជាក់​ស្តែង​ក្រុម​សេវា​ស្តង់ដារ​ដូចខាង​ក្រោម​៖

  • អឺរ៉ុប៖ ៩០០/១៨០០ GSM Band
  • អាមេរិក និងកាណាដា៖ ៨៥០/១៩០០ GSM Band
  • ជប៉ុន ​និង​កូរ៉េ៖ WCDMA (3G) Band

តើខ្ញុំអាចគ្រប់គ្រងការប្រើប្រាស់ និងជៀសផុតពីថ្លែមិនចង់បានដូចយ៉ាងដូចម្តេច?

តម្លៃ​សេវា​ Roaming​ គឺ​ថ្លៃ​ខ្ពស់​ជាង​ការ​យក​តម្លៃ​ក្នុង​ស្រុក​ ដូច្នេះ​លោក​អ្នកគួរ​តែគ្រប់គ្រង​ការ​ប្រើប្រាស់​ដើម្បី​ជៀសវាង​ការ​យក​ថ្លៃ​ខ្ពស់ ​មាន​មធ្យោបាយ​ពីរ​ដើម្បី​ធ្វើ​វា​។  

  • គ្រប់គ្រង​ការ​ហៅ​ចេញ​ និង​ទទួល​​ទូរស័ព្ទ​តែ​ពេល​ចាំបាច់​ (​សំគាល់​៖ ​លោក​អ្នក​​មិន​អាច​ហៅ​ចេញ​ ឬ​ផ្ញើ​សារ​តាម​រយៈ​​  MetFone​ ដែល​មាន​លេខ​កូដ​កាត់​ ​១៧៧៧​ឬ ​១៧៧២)​
  • ប្រើប្រាស់​សារ​ដើម្បី​ភ្ជាប់​គឺ​ថោក​ជាង​សម្លេង​
  • ពិនិត្យ​មើល​​សេវា​ទិន្នន័យ​ដែល​ប្រើប្រាស់​ដូច​ជា ​GPRS​ និង​ Push​ Mail​។ ​សេវា​Push​ Mail​គិត​ថ្លៃ​ខណៈ​ប្រើប្រាស់​សេវា​Roaming​ គឺ​អាស្រ័យ​លើ​តម្លៃ​នៃ​បណ្តាញ​ទិន្នន័យ​ Roaming ដែល​លោក​​អ្នក​កំពុង​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស​។​  

តើខ្ញុំអាចចុះឈ្មោះប្រើប្រាស់គម្រោងអ៊ិនធើណិតប្រើដោយសេរីក្នុងទូរស័ព្ទដៃបានយ៉ាងដូចម្តេច?

កញ្ចប់​

ឈ្មោះ

តម្លៃ​

បរិមាណកំណត់​​ល្បឿនលឿន​

របៀប​​ចុះ​​ឈ្មោះ​

ប្រចាំថ្ងៃ

MIUD

២០​​សេន

២០០

ចុច​*​១៣៣​*​២៥​#​

សប្តាហ៍

MIUW

១,៥​ដុល្លារ

១,៥​ ​​ជី​​ហ្គា​បៃ​

ចុច​*​១៣៣​*​១៥០​​#​

ប្រចាំ​ខែ​

MIU

៣ ដុល្លារ

២ ជី​​ហ្គា​បៃ​

ចុច​*​១៣៣​*៤​​#

MIU5

៥ ដុល្លារ

៣ជី​​ហ្គា​បៃ​

ចុច*133*50#

MIU​10

១០ ដុល្លារ

៧​ ជី​​ហ្គា​​បៃ​

ចុច​*​១៣៣​*​១០០​#

តើខ្ញុំអាចបើកគណនេយ្យអ៊ីម៉ាន់នីដោយប្រើប្រាស់គណនេយ្យធនាគាររបស់ខ្ញុំបានទេ?

មិន​ដូច្នោះ​ទេ​ សេវា​អ៊ីម៉ាន់នី​របស់​យើង​គឺ​មិន​ធ្វើ​ឡើង​ដើម្បី​ប្រតិបត្តិការ​នៅ​គណនេយ្យ​ធនាគារ​របស់​លោក​អ្នក​នោះ​ទេ។ 

តើសេវាអ្វីខ្លះដែលមាននៅក្នុងគណនេយ្យ អ៊ីម៉ាន់នី?

មាន​ដូច​ខាង​ក្រោម​​នេះ​៖​ 

  • ការ​ដក​ប្រាក់​
  • ការ​ដាក់​ប្រាក់​
  • ការ​ផ្ទេរ​ប្រាក់​
  • ការ​ទូរទាត់​​វិក័យបត្រ
  • ការ​​បញ្ជូល​សាច់ប្រាក់​សម្រាប់​ប្រព័ន្ឋទូរស័ព្ទមិត្តហ្វូន
  • ការ​សាក​​សួរ​​ពី​ការ​បង្កើត​គណនេយ្យ​ផ្សេងៗ

បើសិនជាខ្ញុំបានបាត់ស៊ីមកាតខណៈនៅបរទេស តើខ្ញុំអាចជម្រាបដល់ប្រតិបត្តិករក្រុមហ៊ុនមិត្តហ្វូនបានយ៉ាងដូចម្តេច?

បើសិន​ជា​លោក​​អ្នក​បាត់​ស៊ីមកាត​ ខណៈ​ពេល​ដែល​លោក​អ្នក​នៅ​ក្រៅ​ប្រទេស​កម្ពុជា​​សូម​ទូរស័ព្ទ​មក​កាន់​មជ្ឍមណ្ឌល​បម្រើ​អតិថិជន​តាមរយៈ​ Hotline​ (+៨៥៥៩៧៩០៩៧០៩៧​)​សម្រាប់​ជំនួយ​បន្ទាន់​។ វា​និង​ត្រូវ​បាន​គិត​ថ្លៃ​ខណៈ​តេ​ពី​បរទេស​មក​កម្ពុជា​ ប៉ុន្តែ​ការ​បិទ​ស៊ីមកាត​ និង​ត្រូវ​បាន​ធ្វើ​ទៅ​លើ​ការ​បាត់ស៊ីមកាត​របស់​លោក​អ្នក​ដើម្បី​ការពារ​វា​ពី​ការ​ប្រើប្រាស់​ វា​គឺ​សំខាន់​ដើម្បី​សម្គាល់​ថា​បច្ចុប្បន្ន​បណ្តាញ​ទូរស័ព្ទ​ដៃ​គូរ​របស់​យើង​នៅ​បរទេស​ មិន​អាច​ភ្ជាប់​បាន​ សូម​ចុច​មក​លេខ​កូដ​ប្រទេស​របស់​យើង​ដូច​ជា​ ១៧៧៧ ​ដើម្បី​អាច​ចូលទៅ​កាន់​មជ្ឍមណ្ឌល​ថែទាំ​អតិថិជន​របស់​ក្រុនហ៊ុនមិត្តហ្វូន។

បើសិនជាលោកអ្នកប្រើប្រាស់សេវានៅកម្ពុជា ទូរស័ព្ទមកខ្ញុំខណៈខ្ញុំនៅបរទេស តើលោកអ្នកហៅទូរស័ព្ទនោះនិងត្រូវចំណាយសម្រាប់ការហៅមកនោះជា លក្ខណៈអន្តរជាតិឬយ៉ាងណា?

អត់​ទេ! បើ​សិន​ជា​អ្នក​ប្រើប្រាស់​ សេវា​ Roaming អ្នក​ដែល​ទូរស័ព្ទ​មក​នោះ​មិន​មាន​ត្រូវចំណាយ​លើថ្លៃហៅ​ទូរស័ព្ទ​មក​​​ពី​បរទេស​ទេ​​ ដោយពួកគាត់​និង​ ត្រូវ​បាន​គិត​ថ្លៃ​នូវ​តម្លៃ​ធម្មតា​ដូច​គេ​ចំណាយ​នៅ​កម្ពុជា​ដែរ​។​ 

តើខ្ញុំអាចទិញទិន្នន័យល្បឿនលឿនបន្ថែមបានយ៉ាងដូចម្តេច?

គម្រោង ឈ្មោះ តម្លៃ ទំហំទិន្នន័យ ដើម្បីភ្ជាប់
Add on data MAX50 ៥០សេន ២៥០មេហ្គាបៃ *១៣៣*៣#
MAX1 ១ដុល្លារ ៦០០ មេហ្គាបៃ *១៣៣*៩#

តើគុណសម្បត្តិអ្វីខ្លះនៃការប្រើប្រាស់អ៊ីម៉ាន់នី បើធៀបនិងសេវាផ្ទេរប្រាក់ផ្សេងៗទៀត?

  • ការប្រើប្រាស់​អ៊ីម៉ាន់នី​គឺ​គិតថ្លៃ​សេវាផ្ទេរប្រាក់​ថោក
  • ហានិភ័យ​នៃ​ចោរ​កម្ម​ ការ​វាយ​ដំ​ផ្លូវ​កាយ​ក្នុងករណី​កាន់​ប្រាក់តាមខ្លួន​ នឹង​​ត្រូវ​បាន​កាត់​បន្ថយ​
  • វាជួយសន្សំ​ពេលវេលា​ និង​ការធ្វើប្រតិបត្តការរបស់លោក​​អ្នក​
  • លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ចាប់ពីចំនួន​​តិច​តូច​ឡើង​ទៅ​
  • ​បើ​សិន​ជា​ការ​ផ្ញើ​ប្រាក់​របស់​លោក​អ្នក​និង​ទទួល​បាន​ការ​យល់​ព្រម​ថា​លោក​អ្នក​ទទួល​ត្រូវ​បាន​ទទួល​នូវ​អ្វី​អ្នក​បាន​បញ្ជូន​
  • លោក​អ្នក​អាច​ចូល​ទៅកាន់​មុខ​ងារ​ និង​សេវា​កម្មផ្សេងៗ​ ដូច​ជាការ​​ផ្ទេរ​ប្រាក់​ ទៅកាន់មនុស្សដែល​មិន​មាន​គណនេយ្យ​អ៊ីម៉ាន់នីរបស់ក្រុមហ៊ុន​មិត្តហ្វូន។​

តើសេវាកម្មបន្ថែមអ្វីខ្លះទៀតដែលមានគុណសម្បត្តិក្នុងការប្រើប្រាស់ អ៊ីម៉ាន់នី?

  • បញ្ជូល​លុយ​ក្នុង​ពេល​ជជែក
  • រក្សា​សុវត្ថិភាព​នៃ​សាច់​ប្រាក់​គ្រប់​ពេល​​ ២៤​ម៉ោងពេញមួយសប្តាហ៍
  • ដក​ប្រាក់​បាន​តាម​​តម្រូវ​ការ​
  • ​​ការ​ផ្ទេរ​លុយជាថ្មីម្តងទៀត​​ងាយស្រួល​និង​រហ័ស​ទាន់ចិត្ត​
  • ​តាម​ដាន​នៃការធ្វើប្រតិបត្តការ​តាម​រយៈ​ទូរស័ព្ទ​ដៃរប​ស់លោក​អ្នក​
  • ​ការ​ផ្ទេរ​សាច់ប្រាក់​ទៅ​កាន់​អ្នក​គ្មាន​គណនេយ្យ​អ៊ីម៉ាន់នី​បាន

តើខ្ញុំអាចចុះឈ្មោះសម្រាប់ប្រើប្រាស់ Line និង Facebook ដោយសេរីត្រូវធ្វើដូចម្តេច?

គម្រោង ឈ្មោះ តម្លៃ LINE & Facbook ដើម្បីភ្ជាប់
ប្រចាំថ្ងៃ SCAD ៥សេន ប្រើដោយសេរី *១៣៣*៦#
ប្រចាំខែ SCAM ១ដុល្លារ ប្រើដោយសេរី *១៣៣*៨#

តើខ្ញុំអាចត្រួតពិនិត្យពីគណនេយ្យរបស់ខ្ញុំនៅពេលខ្ញុំកំពុងប្រើប្រាស់សេវា Roamingបានដែរឬទេ?

លោក​អ្នក​អាច​ត្រួត​ពិនិត្យ​គណនេយ្យ​របស់​ខ្លួ​ន​ដូច​នឹង​លោក​​អ្នក​ធ្វើ​នៅ​កម្ពុជា​ដែរ​ ដោយ​ចុច​ *០៩៧​# ​។​ បើ​សិន​គណនេយ្យ​ចំបង​របស់​លោក​អ្នក​អស់​លុយ ​លោក​អ្នក​នឹង​ត្រូវ​បញ្ជូល​លុយ​ទៀត​ដើម្បី​បន្ត​ប្រើប្រាស់​សេវា​ Roaming​។ លោក​អ្នក​អាច​ធ្វើ​វា​ដូច​នឹង​អ្វី​ដែល​លោក​អ្នក​ធ្វើ​វា​នៅ​ផ្ទះ​ បើ​សិន​ជា​លោក​​អ្នក​​បាន​ទិញ​កាត​កោស​ជាមួយ​អ្នក​។​ 

តើខ្ញុំអាចនៅតែប្រើប្រាស់ សេវាកម្មបន្ថែមទៀតបានទេដូចជា Imuzik MCA សេវាហៅមកខ្ញុំវិញ (Call me back) និង សេវាកម្ម I Share បានទេ ខណៈ ប្រើប្រាស់សេវាRoaming?

លោក​អ្នក​មិន​អាច​ទទួល​បាន​តម្លៃ​បន្ថែម​បាន​ទេ​នៅ​បរទេស​ លោក​អ្នក​នឹងត្រូវ​រងចាំ​រហូត​ដល់​លោក​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​ប្រើប្រា​ស់​នូវសេវា​ទាំង​នេះ​​ម្តង​ទៀត​។​​

តើខ្ញុំអាចចុះឈ្មោះសម្រាប់ប្រើប្រាស់ Line និង Facebook ដោយសេរីត្រូវធ្វើដូចម្តេច?

គម្រោង ឈ្មោះ តម្លៃ LINE & Facbook ដើម្បីភ្ចាប់
ប្រចាំ​ថ្ងៃ SCAD ៥​សេន ដោយសេរី ចុច ​*១៣៣​*៦​#
ប្រចាំ​ខែ SCAM ១​ដុល្លារ ដោយសេរី ចុច​ *​១៣៣​*​៨​#

តើខ្ញុំអាចចុះឈ្មោះក្នុងការប្រើប្រាស់សេវាអ៊ីម៉ាន់នីបានយ៉ាងដូចម្តេច?

លោក​អ្នក​អាច​ធ្វើ​វា​បាន​តាម​មធ្យោបាយ​ពីរ​៖​ គឺ​ទៅ​កាន់​ទីតាំង​ណា​មួយ​របស់​អ៊ីម៉ាន់នី​ និង​ទៅកាន់​ក្រុមហ៊ុន​មិត្តហ្វូន​​ដែល​នៅ​គៀក​នឹង​លោក​អ្នក​បំផុត​­ ឬ​ ដោយ​ចុច​ ​*​៨៦៨​#​គឺ​មិនគិតថ្លៃ។­­­­­

តើខ្ញុំត្រូវប្តូស៊ីមកាតមិត្តហ្វូនដើម្បីចូលទៅកាន់អ៊ីម៉ាន់នីបានដែរឬទេ?

អត់​បាន​ទេ​!​ លោក​អ្នក​អាច​ប្រើប្រាស់​ស៊ីមកាត​មិត្តហ្វូន​ណា​មួយ​ដើម្បី​ចូល​ទៅ​​កាន់​សេវាកម្ម​ណា​មួយ។​​ 

តើខ្ញុំអាចប្តូរពីកញ្ចប់ដែលខ្ញុំកំពុងប្រើប្រាស់ទៅកញ្ចប់ផ្សេងទៀតបានដូចម្តេច?

ចុច  *​១១៥#   រួច​ជ្រើសរើស​កញ្ចប់​សេវា​ដែល​លោក​អ្នក​ចង់​ប្តូរ​

តើខ្ញុំអាចចុះឈ្មោះសម្រាប់លេង Facebookដោយសេរីបានយ៉ាងដូចម្តេច?

គម្រោង តម្លៃ ហ្វេសប៊ុក ដើម្បីភ្ជាប់
ប្រចាំថ្ងៃ ២សេន ប្រើដោយសេរី *១៣៣*៦១#
ប្រចាំខែ ៥០សេន ប្រើដោយសេរី *១៣៣*៨១#

តើខ្ញុំអាចចុះឈ្មោះសេវា Roamingនៅប្រទេសផ្សេងបានទេ ឬបានតែនៅកម្ពុជា?

នេះ​ជា​អ្វី​ដែល​លោក​អ្នក​ត្រូវ​តែ​ធ្វើ​មុន​ពេល​លោក​អ្នក​ចាក​ចេញ​ពីប្រទេស​កម្ពុជា​ បើ​សិន​ជា​លោក​អ្នក​ជា​អតិថិជន​បង់​ប្រាក់​មុន​ លោក​អ្នក​អាច​ចុះ​ឈ្មោះ​ដោយ​ SMS​ បើ​សិន​ជា​លោក​អ្នក​​ជា​អតិថិជន​បង់​ប្រាក់​មុន​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​បញ្ជ​របស់​ក្រុមហ៊ុន​មិត្តហ្វូ​ន​​ដើម្បី​ចុះ​ឈ្មោះ​។ ​បើ​សិន​ជា​លោក​អ្នក​ជា​អតិថិជន​បង់​ប្រាក់តាម​​​​ក្រោយ​​ដែល​ចង់​ចុះ​ឈ្មោះ​នៅ​បញ្ជ​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ធានា​ថាលោក​អ្នក​មាន​ព័ត៌​មាន​អតិថិជន​មុន​មក​កាន់​បញ្ជ​ បន្ទាប់​ពី​ចុះ​ឈ្មោះ​សេវា​ Roaming លោក​អ្នក​គួរ​តែ​បើកទូរស័ព្ទឡើងវិញ ( Restart) ដើម្បី ប្រើ​ប្រាស់​សេវា​នេះ​។

មិនអាចហៅទូរស័ព្ទជាសម្លេង ឬផ្ញើសារទៅក្រៅប្រទេស បើសូម្បីតែមានគណនេយ្យបង់ប្រាក់មុនមិនទាន់អស់ក៏ដោយ ហេតុអ្វី?

តម្លៃ​សេវា​កម្ម​ Roaming​ គិត​ថ្លៃ​ដោយ​ផ្ទាល់​ទៅ​​លើ​គណនេយ្យ​ចម្បង​របស់​លោក​អ្នក​។ បើ​សិន​ជា​គណនេយ្យ​ចម្បង​របស់​លោក​អ្នក​មិន​មាន​ សាច់ប្រាក់​គ្រ​ប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ហៅទូរស័ព្ទ​ និង​ផ្ញើសារ​ លោក​អ្នក​នឹង​មិន​អាច​ធ្វើ​ការ​ហៅទូរស័ព្ទ​​ ឬ​ផ្ញើ​សារ​បាន​ទេ​។​ ប៉ុន្តែ​លោក​អ្នក​នឹង​អាច​ទទួល​សារ​ពី​ព្រោះ​ក្រុមហ៊ុន​មិត្តហ្វូន​​មិន​គិត​ថ្លៃ​ពី​អ្នក​ទទួល​ឡើយ​។​ បើ​សិន​ជា​អ្នក​មិន​អាច​ធ្វើ​ការ​ហៅទូរស័ព្ទ​​ ឬ​ទទួល​ការ​ហៅ​ចូ​ល​ (ផ្ញើសារ) ខណៈ​ការ​ប្រើ​នូវសេវារ​ Roamingរបស់​លោក​អ្នក​គួរ​តែ​បញ្ចូល​លុយ​នៅ​ក្នុង​គណនេយ្យ​របស់​លោក​អ្នក​ដើម្បី​បន្ត​ប្រើប្រាស់​សេវា​នេះ​។ 

តើមានទឹកប្រាក់អតិប្បរមាចំនួនប៉ុន្មានសម្រាប់ការបញ្ជូល?

សន្លឹក​កាត​បញ្ចូល​ទឹក​ប្រាក់​អាច​រក​ជាវ​បាន​តិច​ជាង​ ៥០​សេន​ ខណៈ​ដែល​ការ​បញ្ជូល​ជាអតិប្បរមា​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ​ចំនួន​២៥​សេន​ និង​​សម្រាប់​ការ​ផ្ទេរ​ប្រាក់តាមប្រព័ន្ឋ​អេឡិច​ត្រូនិច​​ចំនួន​​១​ដុល្លារ​​។​ 

តើខ្ញុំត្រូវការទូរស័ព្ទពិសេសដើម្បីចូលទៅកាន់អ៊ីម៉ាន់នីឬយ៉ាងណា?

មិន​ចាំបាច់​​ទេ​!​ គ្រប់​ទូរស័ព្ទ​ទាំង​អស់​អាច​ធ្វើ​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​គឺ​អាច​ត្រូវ​បាន​ប្រើប្រាស់​​ដើម្បី​​ចូល​​ទៅ​​កា​ន់​​ អ៊ីម៉ាន់នី​​បាន។

តើសេវាកមក្មនេះអាចដំណើរជាមួយស៊ីមកាតពីទូរស័ព្ទមួយទៅកាន់ប្រតិបត្តិករបណ្តាញទូរស័ព្ទបានដែរឬទេ?

បាន! អតិថិជនអាចផ្ទេរប្រាក់​ទៅកាន់មនុស្សដែលមិនប្រើប្រាស់សេវាអ៊ីម៉ាន់នីរបស់យើង ពួកគេអាចដកលុយដែលពួកគេអាចត្រូវបានផ្ទេរទៅកាន់ពួកគេពីសំណាក់ភ្នាក់ងាយ អ៊ីម៉ាន់នីគ្រប់អ្វីដែលគេត្រូវការគឺលេខកូដសំងាត់ ដែលបា​នផ្ញើពីអ្នកប្រើប្រាស់អ៊ីម៉ាន់នី។ 

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច បើសិនជាទូរស័ព្ទរបស់ខ្ញុំបានបាត់ឬត្រូវបានគេលួច?

បើ​សិន​ជា​ ទូរស័ព្ទ​របស់​លោក​អ្នក​ត្រូវ​បាន​គេ​លួច​ ឬ​បាត់​ត្រូវ​ប្រញាប់​រាយការណ៍​ជាបន្ទាន់​មក​កាន់​ក្រុមហ៊ុន​មិត្តហ្វូន​ ឬ​លោក​អ្នក​អាច​ទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៧ ០៩៧ ០៩៧ ឬ ១៧៧៧​ យើងនឹង​ផ្អាក​ដំណើការ​សេវា​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក​ភ្លាម​ៗ​។ នេះ​គឺជា​​ការ​ការពារ​​លោក​អ្នក​ពី​ការ​​ចោទ​ប្រកាន់​ចំពោះ​ការហៅ​ទូរស័ព្ទ​ បន្ទាប់​ពី​លោក​​អ្នក​បាន​រាយការណ៍​ថាទូរស័ព្ទ​របស់​លោក​អ្នក​ត្រូវ​បាន​លួច​ រឺ​បាត់​។​ 

តើខ្ញុំនៅតែទទួលការផ្តល់ជូនពិសេសៗបានទេ បើសិនជាខ្ញុំបញ្ជូលនូវទឹកប្រាក់ក្នុងគណនេយ្យរបស់ខ្ញុំនៅបរទេស?

បាទ​!​ បើសិន​ជា​លោក​អ្នក​ជួប​នូវ​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ប្រូម៉ូសិន​ លោក​អ្នក​អាច​ទទួល​បាន​នូវការផ្តល់ជូនពិសេសនេះ​ នៅ​ពេល​ដែល​លោក​អ្នក​បញ្ជូល​លុយ​នៅ​ក្រៅ​ប្រទេស​។​ បន្ទាប់​មក​ លោក​អ្នក​នឹង​ទទួល​សារ​បញ្ជាក់​។​ លោក​អ្នក​អាច​ត្រួត​ពិនិត្យ​ផង​ដែរ​នូវ​គណនេយ្យ​ទឹក​ប្រាក់​ដោយ​ចុច​ *​០៩៧​​# ហើយ​ចុច​បញ្ជូន​ប៉ុន្តែ​សំគាល់​ថា​ផ្តល់ជូន​ពិសេស​នេះ​ នឹង​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​គណនេយ្យ​របស់​លោក​អ្នក​ ដែល​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​តម្លៃ​សេវា​ Roaming​ និង​ត្រូវ​បាន​គិត​ថ្លៃ​ពី​គណនេយ្យ​ចម្បង​របស់​លោក​អ្នក​។​

.ខ្ញុំមានគម្រោងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដូចជាប្រទេសថៃជាទីដែលក្រុមហ៊ុនមិត្តហ្វូនមានសេវាកម្ម Roaming សម្រាប់អ្នកប្រើប្រាស់បង់ប្រាក់មុន ជាមួយបណ្តាញទូរស័ព្ទពី AIS និងTrueMove តើត្រូវប្រើមួយណាមានតម្លៃទាបជាង?

សេវាកម្ម​ Roaming​គិត​ថ្លៃ​សេវា​ពី​អ្នក​ប្រើប្រាស់​បង់​ប្រាក់​​មុន​ត្រូវ​បាន​គេ​កំណត់​ដោយ​ប្រទេស​នីមួយ​ៗ​ មិន​មែន​ក្រុមហ៊ុន​ផ្តល់​សេវា​ទេ​ ដូច្នេះ​ការ​ជ្រើស​រើស​បណ្តាញ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ដែល​លោលក​អ្នក​ទៅ​ទស្សនា​គឺនឹង​មាន​តម្លៃ​​ដូច​គ្នា​។​

តើសេវាអ៊ីម៉ាន់នីមានកម្មវិធីសម្រាប់ទូរស័ព្ទប្រភេទស្មាតហ្វូនដែរឬទេ?

ជាការពិតហើយ​! អ៊ីម៉ាន់នីមានកម្មវិធីសម្រាប់ទូរស័ព្ទប្រភេទ Android និងiOS។ បើសិនទូរស័ព្ទអាចភ្ជាប់អ៊ិនធើណិតពួកគេអាចប្រើសេវាអ៊ីម៉ាន់នីរបស់យើង។

តើខ្ញុំអាចដោនឡូតកម្មវិធីអ៊ីម៉ាន់នីយ៉ាងដូចម្តេច?

  • សម្រាប់ Android: ដោនឡូតនៅក្នុង Google Play  ដោយវាយពាក្យ eMoney user
  • សម្រាប់ iOS ដោនឡូតនៅក្នុងគេហទំព័រ http://www.MetFone.com.kh/emoney_en/ or Apple Store មានឆាប់នេះៗ

តើធ្វើយ៉ាងដូចម្តេចដើម្បីផ្តល់គម្រោងទិន្នន័យទៅកាន់លេខអ្នកប្រើប្រាស់ផ្សេងទៀត?

ចុច​ *​១៣៣​#​ រួច​ជ្រើស​រើស​លេខ​២​បន្ទាប់​មក​ធ្វើ​តាម​ការ​ណែ​នាំ

បើសិនជាខ្ញុំប្រើប្រាស់សេវាRoamingជាមួយបណ្តាញទូរស័ព្ទបរទេសទីដែលក្រុមហ៊ុនមិត្តហ្វូនអាចផ្តល់ជូនតែការហៅទូរស័ព្ទ និងទទួល និងផ្ញើសារ ប៉ុន្តែខ្ញុំមិនអាចទទួលទូរស័ព្ទ ផ្ញើសារ តើខ្ញុំត្រូវធ្វើដូចម្តេច?

លោក​អ្នក​អាចបិទហើយ​​បើកទូរស័ព្ទឡើងវិញ(Restart) ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទី​តាំង​ នេះ ហើយ​​វា​និង​អនុញ្ញាត​ឲ្យ​លោក​អ្នក​ទទួល​បាន​សេវាទាំងនេះភ្លាម។

តើមានតែទិន្នន័យតែមួយគត់ឬនៅក្នុងស៊ីមកាត?

ពិត​​មែន​ហើយ​ បើ​សិន​លោក​អ្នក​​មាន​​ iPad​ យើង​មាន​គម្រោង​ទិន្នន័យ​សម្រាប់ i​Padដើម្បី​បម្រើ​តាម​តម្រូវ​ការ​របស់​លោក​​អ្នក​ ហើយ​លោក​​អ្នក​នឹង​ទទួល​បាន​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធើណិត​ ជាមួយ​តម្លៃ​នៃ​គម្រោង​ទិន្នន័យ​ល្អ​បំផុត​សម្រាប់​អ្នក​រាល់​គ្នាដែល​រំពឹង​ទុក​ជាមួយ​ស៊ីមកាត​ក្នុង​iPad​។​

តើខ្ញុំអាចចូលទៅកាន់កម្មវិធីអ៊ីម៉ាន់យ៉ាងដូចម្តេច?

  • លោក​អ្នកត្រូវភ្ជាប់អ៊ីនធើណិត 3G, 4G LTE ឬ WiFi ដើម្បីភ្ជាប់ទៅកាន់កម្មវិធី អ៊ីម៉ាន់នី
  • បើសិនជាប្រើប្រាស់ 3G 4G LTE ជាមួយលេខអ៊ីម៉ាន់នីផ្ទាល់ខ្លួន ដើម្បីចុះឈ្មោះចូលដោយផ្ទាល់

តើខ្ញុំត្រូវទៅកាន់បញ្ជ ឬភ្នាក់ងារលុយដើម្បីចុះឈ្មោះដើម្បីធ្វើការទូទាត់ ដូចជាការដក និងដាក់ប្រាក់ឬយ៉ាងណា?

អត់ទេ! នៅពេលគណនេយ្យអ៊ីម៉ាន់នីដំណើរការ លោកអ្នកអាចធ្វើការទូទាត់នៅគ្រប់ភ្នាក់ងារអ៊ីម៉ាន់នីដាក់ប្រាក់និងដកប្រាក់ លោកអ្នកអាចធ្វើការទូទាត់ផងដែរក្នុងរយៈពេល២៤ពេញមួយសប្តាហ៍ នៅលើទូរស័ព្ទរបស់លោកអ្នក រួមបញ្ជូលការផ្ទេរប្រាក់ ការបញ្ជូលកាតទូរស័ព្ទ និងបង់វិក័យបត្រ។​

តើខ្ញុំស្វែងរកភ្នាក់ងារអ៊ីម៉ាន់នីនៅកន្លែងណា?

អតិថិជនMetfoneអាចចុច *៨៦៨*១២៣# លោក​អ្នកអាចទូរស័ព្ទផងដែរទៅកាន់Hotline២៤ម៉ោងពេញមួយសប្តាហ៍ដោយចុចលេខ ៨៦៨  បើសិនជាលោកអ្នកជាអតិថិជនមិត្តហ្វូន ឬ ០២៣ ៦៨៦៨ ៨៦៨ ដោយឥតគិតថ្លៃសម្រាប់អតិថិជនមតិ្តហ្វូន​

តើខ្ញុំអាចក្លាយជាភ្នាក់ងារអ៊ីម៉ាន់នីបានដែរឬទេ?

លោក​អ្នកអាចដាក់ពាក្យតាមរយៈនាយកដ្ឋាន អ៊ីម៉ាន់នី ដែលមានទីតាំងប្រតិបត្តិការនៅគ្រប់ខេត្តក្រុង លោកអ្នកអាចទូរស័ព្ទផងដែរ ទៅតាមរយៈHotline ២៤ក្នុងមួយសប្តាហ៍ ដោយចុច៨៦៨​ បើសិនជាអតិថិជនមិត្តហ្វូនឬ ០២៣៦៨៦៨៨៦៨ ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​

តើតម្លៃនៃការទូទាត់សេវា អ៊ីម៉ាន់នីយ៉ាងដូចម្តេចដែរ?

តម្លៃអាចស្វែងរកបាននៅ http://www.MetFone.com.kh/emoney_en/  ​​ ឬទូរស័ព្ទទៅមជ្ឍមណ្ឌល២៤លើ៧ថ្ងៃដោយ ចុចលេខ៨៦៨ បើសិនជាលោកអ្នកជាអតិថិជនរបស់ក្រុមហ៊ុនមិត្តហ្វូន ឬហៅទូរស័ព្ទទៅកាន់លេខ​ ០២៣៦៨៦៨៨៦៨ ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​​

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេចបើសិនជាខ្ញុំមានកំហុសខណៈផ្ទេរលុយ?

សាមញ្ញបំផុត លោកអ្នកគឺត្រូវរាយការណ៍បញ្ហានេះទៅកាន់ក្រុមហ៊ុន ឬចុច៨៦៨ ឬ ហៅទៅកាន់លេខ ០២៣ ៦៨៦៨៨៦៨ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​ 

ខ្ញុំបានផ្ទេរលុយទៅកាន់ម្តាយ ប៉ុន្តែវាមិនចូល តើធ្វើដូចម្តេច?

ទីមួយ ឆែកមើលថាតើអ្នកបានលើសចំនួនក្នុងគណនេយ្យឬបញ្ជូលព័ត៌មានខុសកំឡុងពេលទូទាត់។ បើសិនជាមានលុយគ្រប់គ្រាន់នៅក្នុងគណនេយ្យហើយលោកអ្នកបានបញ្ជូលព័ត៌មានត្រឹមត្រូវ ហៅទូរស័ព្ទទៅកាន់ក្រុមហ៊ុនជាបន្ទាន់គឺនឹងប្រតិបតិ្តការ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ចុចលេខ៨៦៨ ឬទៅកាន់លេខ ០២៣ ៦៨៦៨៨៦៨ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​ ​

តើមានអ្វីកើតឡើងបើសិនជាខ្ញុំមិនទទួលសារបញ្ជាក់ក្រោយពីការទូទាត់?

ទីមួយ ឆែកមើលទឹកប្រាក់ដោយចុច *៨៦៨#ហើយជ្រើសរើសជម្រើសទី៥ បើសិនជាអ្នកឃើញមិនស្រួល ទូរស័ព្ទទៅកាន់868  ឬ 023 6868868. ​

ខ្ញុំបានផ្ញើលុយទៅនរណាម្នាក់ដែលនិយាយថាគាត់មិនបានទទួលវា តើធ្វើដូចម្តេច?

ទីមួយ ត្រួតពិនិត្យទឹកប្រាក់ក្នុងគណនេយ្យដោយចុច *868# ហើយជ្រើសរើសលេខ ៥ បន្ទាប់ឆែកមើលទឹកប្រាក់ដែលត្រូវបាន ផ្ទេរទៅកាន់លេខមួយទៀតឲ្យត្រឹមត្រូវ។ បើសិនជាការទូទាត់ត្រូវបានធ្វើត្រឹមត្រូវ បន្ទាប់មកទូរស័ព្ទទៅកាន់លេខ 868  ឬ 023 6868868. ​

តើខ្ញុំគួរធ្វើយ៉ាងម៉េចបើសិនជាខ្ញុំបាត់ស៊ីមកាត?

បើសិនជាអ្នកបាត់ស៊ីមកាតរបស់អ្នក សូមទូរស័ព្ទមកកាន់ hotline (៨៦៨ ឬ ០២៣ ៦៨៦ ៨៨ ៦៨) សម្រាប់ជំនួយបន្ទាន់។ ​សួររកគណនេយ្យដើម្បីបិទ បន្ទាប់មកធ្វើវានេះអ្នកអាចទទួលបានស៊ីមកាតថ្មីនៅបញ្ជMetfone។ លេខកូដរបស់អ្នកនិងទឹកប្រា​គ់និងមិនផ្លាស់ប្តូ គណនេយ្យអ៊ីម៉ាន់នីរបស់អ្នកត្រូវបានការពារគ្រប់ពេលនៅលេខសំងាត់ដើម្បីការពារពីការបោកប្រាស់។​សូមប្រុងប្រយ័តុ្នមិនត្រូវចែករំលែកលេខសំងាត់ រក្សាជាការសំងាត់ វាជាទំនួលខុសត្រូវទាំងស្រុងរបស់អ្នកដើម្បីរក្សារលេខសំងា ត់ជាលក្ខណៈឯកជន។​

តើមានអ្វីកើតឡើងបើសិនជាមានបញ្ហាបច្ចេកទេសនៅលើបណ្តាញ eMoney?

សេវាកម្ម eMoneyរបស់យើងមានបញ្ហាបច្ចេកទេសដូចគ្នាដូចទៅនឹងសេវាកម្មMetfoneផ្សេងៗទៀតដែរ ប៉ុន្តែយើងមានគម្រោងជាយថាហេតុដែលមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរំខានដែលកើតឡើង។

តើខ្ញុំអាចមានសិទ្ធិក្លាយជាភ្នាក់ងារ eMoney យ៉ាងម៉េច?

អ្នកគួរតែមានអាជីវកម្មស្ថិតថេរ ដែលមានទីតាំងនៅលើដងផ្លូវធំ ឬតំបន់មមាញឹក ដូចជាទីផ្សារ​ ក្បែររោងចក្រ សាកលវិទ្យាល័យ តំបន់ពាណិជ្ជកម្ម។ បើសិនជាអ្នកមិនមានអាគារផ្ទាល់ខ្លួន ឬអាជីវកម្មផ្ទាល់ខ្លួនគឺអ្នកត្រូវផ្តល់កិច្ចព្រមព្រៀងជួលដែលមានសុពលភាពច្រើនជាង១ឆ្នាំ។ អាជីវកម្មរបស់អ្នកមិនចាំបាច់ធំពេកទេ​ វាអាចជាលក់មាស ប្តូរលុយ ឬហាងទូរស័ព្ទ។

វាគឺសំខាន់ផងដែរថា អ្នកត្រូវតែមានជំនាញត្រឹមត្រូវ និងឥរិយាបទដើម្បីផ្តល់នូវសេវាផ្ទេរលុយ ទៅកាន់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងភ្នាក់ងារជិតបំផុតរបស់ Metfone​ របស់សាខា eMoney​នៅក្នុងខេត្តរបស់អ្នកឬក៏ទូរស័ព្ទទៅកាន់មជ្ឍមណ្ឌល Hotline​ដោយចុច ៨៦៨ (បើសិនជាអ្នកជាអតិថិជន Metfone ឬ ០២៣ ៦៨៦ ៨៨៦៨ រាល់ការទាក់ទងមកកាន់យើងគឺមិនគិតថ្លៃចំពោះតែអតិថជនMetfone។