ទស្សនៈវិស័យជំនួញ

 

អតិថិជនត្រូវថែទាំជាលក្ខណៈបុគ្គល៖ 

ពួកយើងស្តាប់ និងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីយល់ពីអតិថិជនម្នាក់ៗ ដើម្បីឲ្យយើងអាចផ្តល់នូវសេវាកម្មសមស្របទៅនឹងតម្រូវការ និងការរំពឹងទុករបស់ពួកគេ។

ការអភិវឌ្ឍពាណិជ្ជកម្មរួមមានទំនួលខុសត្រូវសង្គម៖ 

ការអភិវឌ្ឍន៍សង្គមគឺជាមូលដ្ឋានក្នុងការលូតលាស់ពាណិជ្ជកម្ម។ ដោយហេតុនេះហើយ ក្រុមហ៊ុនត្រូវតែខិតខំអភិវឌ្ឍសង្គមដែលពួកគេកំពុងធ្វើការប្រតិបត្តិការនៅក្នុងនោះ។

ធនធានមនុស្សគឺជាគន្លឹះអភិវឌ្ឍសំខាន់៖ 

បរិស្ថានធ្វើការដែលផ្តោតសំខាន់លើមនុស្សមានសារៈសំខាន់យ៉ាងខ្លាំង។ នៅពេលនិយោជិតសប្បាយចិត្តនឹងការងារបស់ខ្លួន ពួកគេមានគំនិតច្នៃប្រឌិតច្រើនជាងមុន។

 

ចក្ខុវិស័យរបស់យើង

ធ្វើជាអ្នកត្រួសត្រាយផ្លូវ និងអ្នកបង្កើតថ្មីជានិច្ច។ ត្រូវតែស្តាប់ និងយកចិត្តទុកដាក់លើអតិថិជនជានិច្ច។