ការដកហូតលេខដែលបង់ប្រាក់មុន

សុពលភាពនៃការដំណើរការ និងការរក្សាទុកលេខទូរស័ព្ទ រយៈពេល 180 ថ្ងៃ

ក្រុមហ៊ុនមិត្តហ្វូនសូមរក្សារសិទ្ធិក្នុងការដកហូតលេខទូរស័ព្ទ និងស៊ីមកាត ហើយបិទគណនីរបស់អ្នកប្រើប្រាស់ដែលមិនបានបញ្ចូលលុយក្នុងរយៈពេល 180 ថ្ងៃ រាប់ចាប់ពីថ្ងៃផុតសុពលភាពនៃគណនីគោល! ក្រោយពេលផុតសុពលភាពនៃគណនីគោល៖

  • ក្រុមហ៊ុនមិត្តហ្វូននឹងបិទជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញ ការផ្ញើសារ ការប្រើប្រាស់ទិន្នន័យ រយៈពេល 60 ថ្ងៃ។
  • ក្នុងករណីដែលអតិថិជន នៅតែមិនមានការបញ្ចូលលុយក្នុងរយៈពេល 60 ថ្ងៃនេះទេ នោះលេខទូរស័ព្ទនឹងត្រូវបិទទាំងការហៅទូរស័ព្ទចេញ-ចូល ការផ្ញើសារចេញ-ចូល និងការប្រើប្រាស់ទិន្នន័យ រយៈពេល 30 ថ្ងៃ បន្ទាប់ទៀត។
  • ក្នុងករណីដែលអតិថិជននៅតែមិនមានការបញ្ចូលលុយក្នុងរយៈពេល 30 ថ្ងៃនេះទេ នោះលេខទូរស័ព្ទនឹងត្រូវកាត់ចេញពីប្រព័ន្ធ និងទុករយៈពេល 90 ថ្ងៃ ដើម្បីឱ្យអតិថិជនស្នើសុំបើកលេខប្រើប្រាស់ឡើងវិញ បើមិនមានការស្នើសុំបើកលេខប្រើប្រាស់ឡើងវិញក្នុងរយៈពេល 90ថ្ងៃនេះទេ នោះលេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ។