Missed Call Alert

MCA (123)

​គឺ​ជា​ជំនួយ​ការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ជួយ​កត់ត្រា​នៅ​ការ​ហៅ​ខកខាន​តាមរយៈ​សារ​ជា​អក្សរ នៅ​កំឡុង​ពេល​ទូរស័ព្ទ​របស់​លោក​អ្នក​បិទ​អស់​ថ្ម ឬ​មិន​អាច​ធ្វើការ​ទាកទង​ទៅ​អ្នក​បាន ពេល​នោះ​ជំនួយ​ការ​របស់​អ្នក​នឹង​រាយការណ៍​ជូន​អ្នក​នៅ​រាល់​ការ​ហៅ​ខកខាន​សំខាន់ៗ​របស់​អ្នក។​

​មុខងារ​–​អត្ថប្រយោជន៍​

​ចុះ​ឈ្មោះ​សេវាកម្ម​តាមរយៈ IVR ​ហៅ​ទៅ​កាន់ ១៧១៧ =>​រួច​ចុច​លេខ ៧ ដើម្បី​ដឹង​អំពី​សេវាកម្ម Missed Call Alert ១២៣ =>​ បន្ទាប់​មក​សូម​ចុច​លេខ​១ ដើម្បី​ចុះឈ្មោះ​សេវាកម្ម MCA តម្លៃ​ត្រឹម​តែ ៣0 សេន​/​រយៈពេល ៣០ ថ្ងៃ​

​ចុះ​ឈ្មោះ​សេវាកម្ម​តាមរយៈ SMS: សូម​សរសេរ​ពាក្យ ON ផ្ញើ​ទៅ​កាន់ 123

​របៀប​ចុះឈ្មោះ​សេវាកម្ម​តាមរយៈ ​USSD សូម​ចុច​ *123*1# រួច​បញ្ជូន​

​ដើម្បី​ផ្ដាច់​សេវាកម្ម ​វាយ OFF ​ផ្ញើ​ទៅ​កាន់ 123 ​ឬ​ចុច *123*0#

​ប្រើ​ជំនួយ​ ផ្ញើ​ HELP ​ឬ MCA ​ទៅ 123

​តម្លៃ​សេវាកម្ម​

​ឥត​គិត​ថ្លៃ​ក្នុង​ការ​ផ្ញើ​សារ​ទៅ​កាន់ 123

​តម្លៃ​ប្រើប្រាស់​ ៣០​សេន​/៣០​ថ្ងៃ​

​មុខងារ​ផ្សេង​ទៀត​

Notify: ពេល​ទូរស័ព្ទ​របស់​អ្នក​ដំណើរ​ការ​វិញ ប្រព័ន្ធ​នឹង​ផ្ញើ​ព័ត៌មាន​ទៅ​កាន់​អ្នក​ដែល​បាន​ហៅ​ចូល​មក​អ្នក ក្នុង​កំឡុង​ពេល​ដែល​ទូរស័ព្ទ​របស់​អ្នក​បាន​បិទ​

​ដើម្បី​ឲ្យ​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ ដឹង​អំពី​ព័ត៌មាន​របស់​លោក​អ្នក​នៅ​ពេល​ទូរស័ព្ទ​ដំណើរ​ការ​វិញ សូម​វាយ​ពាក្យ Notify All ផ្ញើ​ទៅ​កាន់​លេខ 123

​ដើម្បី​លុប​លេខ​ទូរស័ព្ទ​ចេញ មិន​ឲ្យ​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ ដឹង​អំពី​ព័ត៌មាន​របស់​លោក​អ្នក​នៅ​ពេល​ទូរស័ព្ទ​ដំណើរ​ការ​វិញ វាយ​ពាក្យ Notify Off ផ្ញើ​ទៅ​កាន់​លេខ 123

​កំណត់​លេខ​ទូរស័ព្ទ ដែល​លោក​អ្នក​ចង់​ឲ្យ​ពួកគេ​ទទួល​ព័ត៌មាន​របស់​អ្នក​ពេល​ទូរស័ព្ទ​ដំណើរការ​វិញ វាយ​ពាក្យ Notify add ផ្ញើ​ទៅ​កាន់​លេខ 123

​ដើម្បី​លុប​លេខ​ទូរស័ព្ទ​ចេញ​​​មិន​ឲ្យ​មិត្តភ័ក្ដិ ​ឬ​ក្រុម​គ្រួសារ​ ​ដឹង​អំពី​ព័ត៌មាន​របស់​លោក​អ្នក​នៅ​ពេល​ទូរស័ព្ទ​ដំណើរការ​វិញ​ ​វាយ​ពាក្យ ​DEL [​លេខ​ទូរស័ព្ទ​] ​រួច​ផ្ញើ​ទៅ​កាន់​លេខ​ 123

​ដើម្បី​លុប​លេខ​ទូរស័ព្ទ​ទាំង​អស់​ចេញ​ ​មិន​ឲ្យ​មិត្តភ័ក្ដិ ​ឬ​ក្រុមគ្រួសារ​ ​ដឹង​អំពី​ព័ត៌មាន​របស់​លោក​អ្នក​នៅ​ពេល​ទូរស័ព្ទ​ដំណើរការ​វិញ​ ​វាយ​ពាក្យ​ DEL ALL ​រួច​ផ្ញើ​​ទៅ​កាន់​លេខ 123

​ដើម្បី​បញ្ចូល​លេខ​ទូរស័ព្ទ​ទៅ​ក្នុង​តារាង Notification List: Send NOTIFY [Phone Number] [Phone Number] … to 123

​ដើម្បី​ពិនិត្យ​លេខ​ទូរស័ព្ទ​មិត្តភ័ក្ដិ ​ឬ​ក្រុមគ្រួសារ​ ​ក្នុង​បញ្ជី​អ្នក​ដឹង​អំពី​ព័ត៌មាន​របស់​លោក​អ្នក​នៅ​ពេល​ទូរស័ព្ទ​ដំណើរការ​វិញ​ ​វាយ​ពាក្យ​ NT LIST ​រួច​ផ្ញើ​​ទៅ​កាន់​លេខ​ 123

​ដើម្បី​ដំណើរការ​លេខ​ទូរស័ព្ទ​ទាំង​អស់​ ​ឲ្យ​មិត្តភ័ក្ដិ ​ឬ​ក្រុម​គ្រួសារ​ ​ដឹង​អំពី​ព័ត៌មាន​របស់​លោក​អ្នក​នៅ​ពេល​ទូរស័ព្ទ​ដំណើរការ​វិញ​ ​វាយ​ពាក្យ​ NOTIFY ALL ON ​រួច​ផ្ញើ​ទៅ​កាន់​លេខ​ 123

​ដើម្បី​បិទ​លេខ​ទូរស័ព្ទ​ទាំង​អស់​ ​ដែល​មិត្តភ័ក្ដិ ​ឬ​ក្រុមគ្រួសារ​ ​អាច​ដឹង​អំពី​ព័ត៌មាន​របស់​លោក​អ្នក​នៅ​ពេល​ទូរស័ព្ទ​ដំណើរការ​វិញ​ ​វាយ​ពាក្យ​ NOTIFY ALL OFF ​រួច​ផ្ញើ​ទៅ​កាន់​លេខ​ 123

​មុខងារ​ទ្រង់ទ្រាយ​សារ​ជា​អក្សរ ទ្រង់ទ្រាយ​សារ គឺ​ជា​មុខងារ​មួយ​របស់ MCA ដែល​អាច​បង្ហាញ​ជូន​ទៅ​កាន់​អតិថិជន អំពី​របាយការណ៍​នៃ​ការ​ខកខាន​ហៅ​ជាមួយ​នឹង​ព័ត៌មាន​ទូទៅ និង​ព័ត៌មាន​លម្អិត​

​ដើម្បី​ចុះ​ឈ្មោះ​ក្នុង​ទ្រង់ទ្រាយ​ទូទៅ (​ជំនាញ​) វាយ​អក្សរ G រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ចុះ​ឈ្មោះ​ទ្រង់ទ្រាយ​លម្អិត វាយ​អក្សរ D រួច​ផ្ញើ​ទៅ​កាន់ 123

ព័ត៌មាន​ពី Miss Call តាមរយៈ​មុខងារ Email ( ព័ត៌មាន​ពី Miss Call តាមរយៈ​មុខងារ Email គឺ​ជា​មុខងារ​មួយ​របស់ MCA ដែល​អាច​អាច​ផ្ញើ​ជូន​អ្នក អំពី​របាយការណ៍ Miss Call ទៅ​កាន់ Email របស់​អ្នក​)

​ដើម្បី​ចុះ​ឈ្មោះ​ក្នុង Email Address វាយ​អក្សរ EM [Email Address] រួច​ផ្ញើ​ទៅ​កាន់​ 123

​ដើម្បី​ទទួល​យក Email Address វាយ​អក្សរ EM CF [Confirmation Code] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ Email Address វាយ​អក្សរ EM CH [New Email Address] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​មើល Email Address អំពី​របាយការណ៍ Miss Call វាយ​អក្សរ EM CHECK​រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ធ្វើការ​លុប​ចោល Email Address សម្រាប់​ទទួល​យក​របាយការណ៍ Miss Call វាយ​អក្សរ EM OFF ​រួច​ផ្ញើ​ទៅ​កាន់ 123

​មុខងារ Sub Number: Sub Number គឺ​ជា​មុខងារ​មួយ​របស់ MCA ដែល​អាច​អាច​ប្រាប់​អ្នក​ឲ្យ​ដឹង​ពី របាយការណ៍ Miss Call ទៅ​កាន់​លេខ​ទូរស័ព្ទ​ផ្សេង​ទៀត បើ​ទោះ​បី​ជា​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​មិន​ដំណើរការ​ក៏​ដោយ​។

​ដើម្បី​ចុះ​ឈ្មោះ Sub Number (​ពី​អតិថិជន A) វាយ​អក្សរ ADD [Phone Number] រួច​ផ្ញើ​ទៅ​កាន់​ 123

​ដើម្បី​ទទួល​យក Sub Number (​ពី​អតិថិជន B) វាយ​អក្សរ ADD CF [Phone Number A] រួច​ផ្ញើ​ទៅ​កាន់​123

​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ Sub Number វាយ​អក្សរ ADD CH [New Phone Number] រួច​ផ្ញើ​ទៅ​កាន់​ 123

​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​មើល Sub Number វាយ​អក្សរ ADD CHECK រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​បញ្ឈប់​ជា​បណ្ដោះអាសន្ន Sub Number ដែល​អាច​ទទួល​យក​របាយការណ៍ Miss Call

​ពី​អតិថិជន​A វាយ​អក្សរ ADD DEACT រួច​ផ្ញើ​ទៅ​កាន់​123

​ពី​អតិថិជន B វាយ​អក្សរ ADD DEACT [Phone Number A] រួច​ផ្ញើ​ទៅ​កាន់​ 123

​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ Sub Number ដែល​អាច​ទទួល​យក​របាយការណ៍ Miss Call

​ពី​អតិថិជន A វាយ​អក្សរ ADD ACT រួច​ផ្ញើ​ទៅ​កាន់​ 123

​ពី​អតិថិជន B វាយ​អក្សរ ADD ACT [Phone Number A] រួច​ផ្ញើ​ទៅ​កាន់​ 123

​ដើម្បី​បដិសេធ Sub Number វាយ​អក្សរ ADD OFF [Phone Number A] រួច​ផ្ញើ​ទៅ​កាន់ 123

​មុខងារ​របស់ Contact: Contact គឺ​ជា​មុខងារ​មួយ​របស់ MCA ដែល​អាច​បង្ហាញ​ឲ្យ​ឃើញ​លេខ​ទូរស័ព្ទ ជាមួយ​នឹង​ទំនាក់ទំនង​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​រួច​

​ដើម្បី​ចុះ​ឈ្មោះ​ក្នុង contact វាយ​អក្សរ CT ON រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​បន្ថែម​លេខ​ទូរស័ព្ទ​ទៅ​ក្នុង contact វាយ​អក្សរ CT ADD [​លេខ​ទូរស័ព្ទ​] [​ឈ្មោះ​] រួច​ផ្ញើ​ទៅ​កាន់​ 123

​ដើម្បី​លុប​លេខ​ទូរស័ព្ទ​នៅ​ក្នុង contact វាយ​អក្សរ CT DL [​លេខ​ទូរស័ព្ទ​] [​លេខ​ទូរស័ព្ទ​] … រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​លុប​លេខ​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង contact វាយ​អក្សរ CT DL ALL រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​បដិសេធ contact វាយ​អក្សរ CT OFF រួច​ផ្ញើ​ទៅ​កាន់ 123

​មុខងារ​របស់​ Pending Time: Pending Time គឺ​ជា​មុខងារ​មួយ​របស់ MCA ដែល​អាច​ឈប់​ជា​បណ្ដោះអាសន្ន​ក្នុង​ការ​ទទួល​យក​របាយការណ៍ miss called នៅ​ពេល​ណា​មួយ​តាម​តម្រូវការ​របស់​អ្នក​

​ដើម្បី​បង្កើត pending time ឲ្យ​ទទួល​បាន​របាយការណ៍​ miss call វាយ​អក្សរ PD [​ពេល​ចាប់ផ្តើម​] [​ពេល​បញ្ចប់​] ​រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ Pending time ឲ្យ​ទទួល​បាន​របាយការណ៍ miss call វាយ​អក្សរ PD CH [​ពេល​ចាប់ផ្តើម​] [​ពេល​បញ្ចប់​] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ Pending time ឲ្យ​ទទួល​បាន​របាយការណ៍ miss call វាយ​អក្សរ PD CHECK រួច​ផ្ញើ​ទៅ​កាន់​ 123

​ដើម្បី​បញ្ឈប់ Pending time ក្នុង​ការ​ទទួល​បាន​របាយការណ៍ miss call វាយ​អក្សរ PD OFF​ រួច​ផ្ញើ​ទៅ​កាន់ 123

​សម្គាល់៖ ការ​កំណត់​ពេល

​ការ​ត្រួត​ពិនិត្យ​បញ្ជី Miss Called: ការ​ត្រួត​ពិនិត្យ​បញ្ជី Miss Called គឺ​ជា​មុខងារ​មួយ​របស់ MCA ដែល​អាច​បង្ហាញ និង​កត់​ត្រា​អំពី​របាយការណ៍ Miss Called ក្នុង​កំឡុង​ពេល ១​ថ្ងៃ ឬ​៧​ថ្ងៃ​

​ពិនិត្យ​មើល Miss Called ដែល​ទទួល​បាន​ពី​របាយការណ៍​ក្នុង​ថ្ងៃ​នេះ វាយ LIST 1 រួច​ផ្ញើ​ទៅ 123

​ពិនិត្យ​មើល Miss Called ដែល​ទទួល​បាន​ពី​របាយការណ៍​ក្នុង​កំឡុង​ពេល ៧ ថ្ងៃ​នេះ ផ្ញើ LIST 7 ទៅ​ 123

​មុខងារ Auto Reply Message: Auto Reply Message គឺ​ជា​មុខងារ​មួយ​របស់​ MCA ​ដែល​អតិថិជន​របស់​ MCA ​អាច​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​ហៅ​មក​អត្ថបទ ដែល​គេ​ចង់​ផ្ញើ​ទៅ​កាន់​អ្នក​ដែល​ហៅ​មក​នោះ​នៅ​ពេល​ដែល​គេ​មិន​មាន​ដំណើរការ​ក្នុង​ប្រព័ន្ធ​

​ដើម្បី​បង្កើត​អត្ថបទ​សម្រាប់​សារ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ វាយ AR SET (​អត្ថបទ​សារ​) រួច​ផ្ញើ​ទៅ 123

​ដើម្បី​បញ្ឈប់​អត្ថបទ​សម្រាប់​សារ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ វាយ AR OFF រួច​ផ្ញើ​ទៅ ១២៣

​ដើម្បី​ត្រួត​ពិនិត្យ​សារ​ឆ្លើយ​តប​ដោយ​ស្វ័យប្រវត្តិ វាយ AR CHECK រួច​ផ្ញើ​ទៅ 123

​មុខងារ​របស់ Call Forward: Call Forward គឺ​ជា​មុខងារ​មួយ​របស់​MCA ដែល​អាច​បញ្ជូន​ការ​ហៅ​បន្ត​ទៅ​កាន់​លេខ​ទូរស័ព្ទ​ផ្សេង​ទៀត នៅ​ពេល​ដែល​អ្នក​កំណត់​ថា​ នឹង​បញ្ជូន​បន្ត​

​ដើម្បី​ចុះ​ឈ្មោះ​ក្នុង Call Forward (​ពី​អតិថិជន A ) វាយ​អក្សរ FW [Phone Number B] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ទទួល​យក Call Forward (​ពី​អតិថិជន B) វាយ​អក្សរ FW [Phone Number A] [Password A] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ទទួល​យក Call Forward (​ពី​អតិថិជន C) វាយ​អក្សរ FW [Phone Number A] [Phone Number B] [Password A] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​បដិសេធ Call Forward (​ពី​អតិថិជន A) វាយ​អក្សរ FW OFF រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​បដិសេធ Call Forward (​ពី​អតិថិជន B) វាយ​អក្សរ FW OFF [Phone Number A] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​បដិសេធ Call Forward (​ពី​អតិថិជន C) វាយ​អក្សរ FW OFF [Phone Number A] [Password A] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​សម្រាប់ Call Forward វាយ​អក្សរ PWD [New Password] រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ទទួល​បាន​លេខ​កូដ​សម្ងាត់​សម្រាប់ Call Forward វាយ​អក្សរ GET PWD រួច​ផ្ញើ​ទៅ​កាន់ 123

​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​សម្រាប់ Call Forward ផ្ញើ FW CHECK ទៅ 123

Note: តម្លៃ​ហៅ​ចេញ​គិត​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​

កាល​កំណត់ និង​លក្ខខ័ណ្ឌ​

សម្រាប់​សេវាកម្ម​បង់ប្រាក់​ជា​មុន និង​សេវាកម្ម​បង់ប្រាក់​ប្រចាំខែ​

​លេខ​ទូរស័ព្ទ​លោក​អ្នក​ត្រូវ​តែ​ដំណើរការ​ទាំង​ការ​ហៅ​ចេញ​នឹង​ទទួល​ការ​ហៅ​ចូល​ថែម​ទាំង​មាន​ទឹក​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម។​

​ក្នុង​ករណី​ដែល​អតិថិជន​មិន​មាន​ទឹក​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​កាត់​ទឹក​ប្រាក់​សេវាកម្ម​អតិថិជន​នូវ​អាច​បន្ត​ប្រើប្រាស់​រយៈពេល ៦០ ថ្ងៃ​។​