ព័ត៌មាន

មិត្ដហ្វូន​ បន្ដផ្ដល់ សេវាកម្ មអ៊ីនធឺណិត ឥតគិតថ្លៃ តាមគ្រឹះស្ថាន អប់រំអភិវឌ្ឍ វិស័យអប់រំជាតិ

06 Jul, 2016

ជាមួយបេសកកម្មអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន មិត្ដហ្វូន បានឯកភាពបន្ដផ្ដល់សេវាកម្មអ៊ីនធឺណិតតាមបណ្ដាសាលារៀនរដ្ឋនានាចាប់ពីឆ្នាំសិក្សា២០១៦ នេះតទៅក្រោមគម្រោង «អ៊ីនធឺណិតមិត្ដហ្វូនក្នុងសាលារៀន»។

ក្រុមហ៊ុន​មិត្ដហ្វូនមាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​​​ដៃគូ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ក្រោម​គម្រោង​រយៈ​ពេល​វែង​ឆ្ងាយ ដែល​មិត្ដហ្វូន​ជឿ​ជាក់​ថា ការឧបត្ថម្ភ​​គាំទ្រ​របស់​ខ្លួន​​​នេះ​នឹង​ជំរុញ​វិស័យ​អប់រំ​កម្ពុជា​ឲ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។

 

​គម្រោង​អ៊ីនធឺណិត​មិត្ដហ្វូន​ក្នុង​សាលារៀន​ នឹងត្រូវ​អនុវត្ដ​រយៈ​ពេល ៥ ឆ្នាំ​ចាប់​ពី​ឆ្នាំ​សិក្សា​២០១៦​ នៅ​ទូទាំង​ប្រទេស​។ មិត្ដហ្វូន​នឹង​ផ្ដល់​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត​នៅតាម​សាលារៀន​រដ្ឋ មជ្ឈមណ្ឌល​គរុកោសល្យ សាកលវិទ្យាល័យ និង​ការិយាល័យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ៥០០០ ទីតាំង​ ដែលគ្រប​ដណ្ដប់​​សេវាកម្ម​​អ៊ីនធឺណិតពេញ​លេញ​។ តម្លៃ​នៃ​ការ​ចំណាយ​លើ​គម្រោង​​​អនុវត្ដ​ទាំង​មូល​នេះ មានតម្លៃ​ស្មើ​នឹង​ទឹក​ប្រាក់ ៥ លាន​ដុល្លារ​អាមេរិក​។ 

 

លើ​វិសាលភាព​នៃ​សេវាកម្ម​អ៊ីនធឺណិត​គ្រប​ដណ្ដប់​ធំ​ទូលាយ​ជាង​គេ​ (ទាំងអ៊ីនធឺណិត​ចល័ត និង​អ៊ីនធឺណិត​អចល័ត) ប្រកប​ដោយគុណភាព​ខ្ពស់​បំផុត មិត្ដហ្វូន បង្ហាញ​នូវ​ភាព​ជឿ​ជាក់​ថា ខ្លួននឹង​បង្កើន​ឱកាស​ដ៏​មាន​ប្រយោជន៍​ចំពោះ​សិស្សានុសិស្ស​ និង​លោក​គ្រូ អ្នក​គ្រូ​សូម្បីតែ​នៅ​តាម​តំបន់​ដាច់​ស្រយាល​អាច​មាន​លទ្ធភាព​សិក្សា​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​អប់រំ​អន្ដរជាតិ​។

Ảnh: Bộ trưởng bộ giáo dục

 

សកម្មភាព​នវានុវត្ដ​របស់​មិត្ដហ្វូន​ទាំង​នេះ ត្រូវបាន​ទទួល​ស្គាល់​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​ដែល​បើក​ឱកាស​ដល់​យុវជន​កម្ពុជា​ជំនាន់​ និង​ថ្នាក់​ដឹក​នាំ​កម្ពុជា​នាពេល​ខាង​មុខ​បំពេញ​នូវ​សក្ដានុពល​របស់​ខ្លួន​។ វាជា​ជំហាន​ចាប់​ផ្ដើម​នៃការប្រើ​ប្រាស់​ចំណេះដឹង​ និង​ជំនាញ​ព័ត៌មាន​វិទ្យា (IT) ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​អនាគត​ដ៏​ភ្លឺ​ស្វាង។ សិស្ស និស្សិត លោក​គ្រូ អ្នក​គ្រូ និង​បុគ្គលិក​សិក្សា​អប់រំ​ជិត ១ លាន​នាក់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កម្មវីធី​នេះ​ ហើយ​មិត្ដហ្វូន​សន្យាផ្ដល់​ឱកាស​ដ៏​ធំ​សម្បើម​ដល់​យុវជន​កម្ពុជា​។

 

ជាថ្មីម្ដង​ទៀត មិត្ដហ្វូន​បាន​បង្ហាញ​នូវ​ចក្ខុវិស័យដ៏មុត​មាំ​​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជាដើម្បី​នាំ​យក​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​ពិភពលោក​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​ ដែល​ត្រូវ​បាន​​គាំទ្រ និង​ទទួល​ស្គាល់​ពី​គុណភាព​សេវា​អស់​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​៕