ទូរស័ព្ទចល័តបង់បា្រក់ជាមុន

FREQUENTLY ASKED QUESTIONS

Instead of using Customer Care Centre, you may also find below the frequently asked questions about Metfone’s products and services.


តើខ្ញុំអាចពិនិត្យមើលប្រវត្តិរូបរបស់ខ្ញុំដោយរបៀបណា?

ដើម្បីពិនិត្យមើលប្រវត្តិរូបរបស់អ្នក​ សូមចុច *1202# ឬចូលទៅកាន់  https://info.metfone.com.kh/ ឬកម្មវិធី CamID។

តើខ្ញុំត្រូវធ្វើដូចម្ដេចបើសិនជាប្រវត្តិរូបរបស់ខ្ញុំមិនត្រឹមត្រូវ?

សូមធ្វើការចុះឈ្មោះឬធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់អ្នក។

ហេតុអ្វីបានជាខ្ញុំត្រូវធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់ខ្ញុំ?

យោងតាម​ច្បាប់និងបទបញ្ញាតិ្តរបស់រដ្ឋាភិបាល តម្រូវអោយបុគ្គលគ្រប់រូបនៅក្នុងប្រទេសកម្ពុជាមានការចុះឈ្មោះប្រវត្តិរូបស៊ីមកាត​ ម្យ៉ាងទៀតវាផ្តល់ភាពងាយស្រួលក្នុងការ ចុះឈ្មោះឬផ្លាស់ប្តូរស៊ីមថ្មីក្នុងករណីបាត់លេខ។

តើខ្ញុំអាចធ្វើការចុះឈ្មោះឬធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់ខ្ញុំដោយរបៀបណា?

ដើម្បីចុះឈ្មោះឬធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់អ្នក សូមចូលទៅកាន់ https://info.metfone.com.kh​ ឬកម្មវិធី CamID ឬទៅកាន់ហាង ឬ ភ្នាក់ងារលក់មិត្តហ្វូនដែលនៅជិតបំផុត។

តើឯកសារអ្វីខ្លះដែលទាមទារដើម្បីចុះឈ្មោះឬធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់ខ្ញុំ ?

អ្នកត្រូវការនាំយកឯកសារដែលមានសុពលភាពដូចខាងក្រោម៖


សម្រាប់ប្រជាជនកម្ពុជា:

  • អត្តសញ្ញាណប័ណ្ណរឺលិខិតឆ្លងដែន
  • សង្ឃដីកា
  • កាតទាហ៊ាន
  • កាតប៉ូលីស

 

សម្រាប់ជនបរទេស:

  • លិខិតឆ្លងដែន និង កាតវីសា។

តើខ្ញុំអាចធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់ខ្ញុំដោយខ្លួនឯងបានដែរឬទេ?

អ្នកអាចធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់អ្នកដោយខ្លួនឯងបាន សូមចូលទៅកាន់​ https://info.metfone.com.kh​ ឬកម្មវិធី CamID ។

តើខ្ញុំធ្វើការចុះឈ្មោះតាមរយៈ https://info.metfone.com.kh បានយ៉ាងដូចម្តេច?

សូមចូលទៅកាន់​ ការណែនាំ​​ សម្រាប់ដំណើរការនៃការចុះឈ្មោះ។

តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិរូប​ទៅ​លេខ​របស់​ខ្ញុំ?

យើងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីចាប់យកនិងផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នក។ ក្នុងករណីដែលមិនមានកំហុសកើតឡើងប្រវត្តិរូបរបស់អ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ។ បើសិនជាមានកំហុស ប្រវត្តិរូបរបស់អ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកបានដាក់សំណើរ។

តើខ្ញុំអាចដំណើរការស៊ីមកាតថ្មីបានយ៉ាងដូចម្តេច?

វីធី​ងាយ​ៗ​ គឺ​លោក​អ្នក​គ្រាន់​តែ​ដាក់​បញ្ជូល​​ស៊ីមកាត​ថ្មី​ដែល​លោក​អ្នក​ទើប​តែ​ទិញ​​ចូល​ទៅ​ក្នុង​ទូរស័ព្ទដៃ​របស់​លោក​អ្នក​ បន្ទាប់​មក​ទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ណា​មួយ​។​ ​ស៊ីមកាត​ថ្មី​របស់​លោក​អ្នក​នឹង​​ដំណើរ​ការ​​ភ្លាម​​​នៅ​​ដែល​ពេល​​លោក​​អ្នក​ធ្វើការហៅ​​ចេញ​​។ 

តើខ្ញុំអាចស្វែងរកលេខខ្លួនឯងបានយ៉ាងដូចម្តេច?

លោកអ្នកគ្រាន់តែចុច *99#  ដើម្បីស្វែងរកលេខរបស់អ្នក។ 

តើខ្ញុំអាចប្តូរភាសាបានយ៉ាងដូចម្តេច?

លោកអ្នកចុច ១៧៧០  ហើយរើសយកលេខ ៤១១ សម្រាប់ភាសាខ្មែរ ឬ៤២១ សម្រាប់ភាសាអង់គ្លេស។​

តើមានទឹកប្រាក់អតិប្បរមាចំនួនប៉ុន្មានសម្រាប់ការបញ្ជូល?

សន្លឹក​កាត​បញ្ចូល​ទឹក​ប្រាក់​អាច​រក​ជាវ​បាន​តិច​ជាង​ ៥០​សេន​ ខណៈ​ដែល​ការ​បញ្ជូល​ជាអតិប្បរមា​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ​ចំនួន​២៥​សេន​ និង​​សម្រាប់​ការ​ផ្ទេរ​ប្រាក់តាមប្រព័ន្ឋ​អេឡិច​ត្រូនិច​​ចំនួន​​១​ដុល្លារ​​។​ 

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច បើសិនជាទូរស័ព្ទរបស់ខ្ញុំបានបាត់ឬត្រូវបានគេលួច?

បើ​សិន​ជា​ ទូរស័ព្ទ​របស់​លោក​អ្នក​ត្រូវ​បាន​គេ​លួច​ ឬ​បាត់​ត្រូវ​ប្រញាប់​រាយការណ៍​ជាបន្ទាន់​មក​កាន់​ក្រុមហ៊ុន​មិត្តហ្វូន​ ឬ​លោក​អ្នក​អាច​ទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៧ ០៩៧ ០៩៧ ឬ ១៧៧៧​ យើងនឹង​ផ្អាក​ដំណើការ​សេវា​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក​ភ្លាម​ៗ​។ នេះ​គឺជា​​ការ​ការពារ​​លោក​អ្នក​ពី​ការ​​ចោទ​ប្រកាន់​ចំពោះ​ការហៅ​ទូរស័ព្ទ​ បន្ទាប់​ពី​លោក​​អ្នក​បាន​រាយការណ៍​ថាទូរស័ព្ទ​របស់​លោក​អ្នក​ត្រូវ​បាន​លួច​ រឺ​បាត់​។​