ទូរស័ព្ទចល័តបង់បា្រក់ជាមុន

FREQUENTLY ASKED QUESTIONS

Instead of using Customer Care Centre, you may also find below the frequently asked questions about Metfone’s products and services.


តើខ្ញុំអាចដំណើរការស៊ីមកាតថ្មីបានយ៉ាងដូចម្តេច?

វីធី​ងាយ​ៗ​ គឺ​លោក​អ្នក​គ្រាន់​តែ​ដាក់​បញ្ជូល​​ស៊ីមកាត​ថ្មី​ដែល​លោក​អ្នក​ទើប​តែ​ទិញ​​ចូល​ទៅ​ក្នុង​ទូរស័ព្ទដៃ​របស់​លោក​អ្នក​ បន្ទាប់​មក​ទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ​ណា​មួយ​។​ ​ស៊ីមកាត​ថ្មី​របស់​លោក​អ្នក​នឹង​​ដំណើរ​ការ​​ភ្លាម​​​នៅ​​ដែល​ពេល​​លោក​​អ្នក​ធ្វើការហៅ​​ចេញ​​។ 

តើខ្ញុំអាចស្វែងរកលេខខ្លួនឯងបានយ៉ាងដូចម្តេច?

លោកអ្នកគ្រាន់តែចុច *99#  ដើម្បីស្វែងរកលេខរបស់អ្នក។ 

តើខ្ញុំអាចប្តូរភាសាបានយ៉ាងដូចម្តេច?

លោកអ្នកចុច ១៧៧០  ហើយរើសយកលេខ ៤១១ សម្រាប់ភាសាខ្មែរ ឬ៤២១ សម្រាប់ភាសាអង់គ្លេស។​

តើខ្ញុំអាចប្តូរពីកញ្ចប់ដែលខ្ញុំកំពុងប្រើប្រាស់ទៅកញ្ចប់ផ្សេងទៀតបានដូចម្តេច?

ចុច  *​១១៥#   រួច​ជ្រើសរើស​កញ្ចប់​សេវា​ដែល​លោក​អ្នក​ចង់​ប្តូរ​

តើមានទឹកប្រាក់អតិប្បរមាចំនួនប៉ុន្មានសម្រាប់ការបញ្ជូល?

សន្លឹក​កាត​បញ្ចូល​ទឹក​ប្រាក់​អាច​រក​ជាវ​បាន​តិច​ជាង​ ៥០​សេន​ ខណៈ​ដែល​ការ​បញ្ជូល​ជាអតិប្បរមា​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ​ចំនួន​២៥​សេន​ និង​​សម្រាប់​ការ​ផ្ទេរ​ប្រាក់តាមប្រព័ន្ឋ​អេឡិច​ត្រូនិច​​ចំនួន​​១​ដុល្លារ​​។​ 

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច បើសិនជាទូរស័ព្ទរបស់ខ្ញុំបានបាត់ឬត្រូវបានគេលួច?

បើ​សិន​ជា​ ទូរស័ព្ទ​របស់​លោក​អ្នក​ត្រូវ​បាន​គេ​លួច​ ឬ​បាត់​ត្រូវ​ប្រញាប់​រាយការណ៍​ជាបន្ទាន់​មក​កាន់​ក្រុមហ៊ុន​មិត្តហ្វូន​ ឬ​លោក​អ្នក​អាច​ទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៧ ០៩៧ ០៩៧ ឬ ១៧៧៧​ យើងនឹង​ផ្អាក​ដំណើការ​សេវា​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក​ភ្លាម​ៗ​។ នេះ​គឺជា​​ការ​ការពារ​​លោក​អ្នក​ពី​ការ​​ចោទ​ប្រកាន់​ចំពោះ​ការហៅ​ទូរស័ព្ទ​ បន្ទាប់​ពី​លោក​​អ្នក​បាន​រាយការណ៍​ថាទូរស័ព្ទ​របស់​លោក​អ្នក​ត្រូវ​បាន​លួច​ រឺ​បាត់​។​