I.គោលបំណង
-ធានាចំពោះអតិថិជន នៅពេលប្តូរលេខទូរស័ព្ទថ្មី នឹងមិនបាត់បង់គណនីបណ្តាញសង្គម ដូចជា FACEBOOK, LINE, VIBER, WHATSAPP
II.វិធីសាស្ត្រអនុវត្តន៍
-ត្រូវត្រៀមទូរស័ព្ទមួយ ដើម្បីដាក់លេខទូរស័ព្ទថ្មីរបស់អតិថិជន
១.FACEBOOK
ជំហ៊ានទី១៖ ជ្រើសរើស Menu Option រួចជ្រើសរើស Account Setting បន្ទាប់មកជ្រើសរើស General
ជំហ៊ានទី២៖ បន្ទាប់ពីជ្រើសរើសGeneral, សូមជ្រើសរើស Phone ហើយជ្រើសរើសយក Add another phone រួចបំពេញលេខទូរស័ព្ទថ្មីរបស់អតិថិជន បន្ទាប់មកទៀតជ្រើសរើសពាក្យ Continue
ជំហ៊ានទី៣៖ FACEBOOK នឹងផ្ញើសារនូវលេខសំងាត់៦ខ្ទង់ ទៅកាន់លេខទូរស័ព្ទថ្មីរបស់អតិថិជន, បន្ទាប់មកសូមបំពេញលេខសំងាត់នោះ រួចចុច Confirm បន្ទាប់មកទៀតធ្វើការ Log out គណនី FACEBOOK របស់អតិថិជន
ជំហ៊ានទី៤៖ បិទទូរស័ព្ទ រួចបញ្ជូលលេខទូរស័ព្ទថ្មីចូលទូរស័ព្ទអតិថិជន
ជំហ៊ានទី៥៖ ធ្វើការ Log in គណនី FACEBOOK របស់អតិថិជនឡើងវិញ ដោយជ្រើសរើសយក Log in another account បន្ទាប់មក បំពេញលេខទូរស័ព្ទថ្មី និង លេខកូដសំងាត់ Password ចាស់ជាការស្រេច។