FREQUENTLY ASKED QUESTIONS

Instead of using Customer Care Centre, you may also find below the frequently asked questions about Metfone’s products and services.


តើខ្ញុំអាចបញ្ចូលលុយទៅគណនីរបស់ខ្ញុំនៅពេលខ្ញុំកំពុងប្រើប្រាស់សេវា Roamingបានដែរឬទេ?

យើង​​ខិតខំ​ និង​ព្យាយាម​បំផុត​ដើម្បី​ធានា​សម្រាប់​សេវា​ roaming បង់​ប្រាក់​ជា​មុន​របស់យើង​គឺ​អាច​ប្រើ​បាន​។ លោក​អ្នក​អាច​ទិញ​កាត​កោស​មុន​​ពេល​លោក​អ្នក​​ចាក​ចេញហើយ​បញ្ជូល​លុយ​នៅ​បរទេស​ដូច​និង​អ្វី​ដែល​លោក​អ្នក​ធ្វើ​នៅ​ផ្ទះ ​ដោយ​គ្រាន់​តែ​ចុច​ *​1203​​*លេខ​កាត​14​ខ្ទង់​#​ ឬ​បញ្ចូល​លុយ​តាម​រយៈ​សេវា​ eMoney​។ លោក​អ្នក​ក៏​អាចបញ្ជូល​លុយ​ផង​ដែរ​ មុន​លោក​អ្នក​ចាក​ចេញ​ដើម្បី​ធានា​ថា​លោក​​អ្នក​មាន​ក្រេឌីត​គ្រប់គ្រាន់​ កំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នានា​។

តើមានមធ្យោបាយពិសេសអ្វីខ្លះដើម្បីត្រួតពិនិត្យពី គណនីនៅពេល Roaming?

លោក​​អ្នក​អាច​ធ្វើ​វា​ដូច​នឹង​អ្វី​ដែល​លោក​​អ្នក​ធ្វើ​វា​នៅ​ផ្ទះ​ដែរ​។ ​ជា​ធមុ្មតា​ចុច​លេខ​ *1201#​ ហើយ​គណ​នីនឹង​លេច​ចេញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​រ​បស់លោក​​អ្នក​។​

តើនឹងមានអ្វីកើតឡើង បើសិនជាគណនីរបស់ខ្ញុំតិចពេកក្នុងការហៅចេញឬទទួលទូរស័ព្ទ?

បើ​សិន​ជា​គណនីយ​របស់​លោក​​អ្នក​​ស្ថិត​ក្រោម​ចំនួន​ដែល​តម្រូវ​ឲ្យ​ធ្វើ​ការ​តេ​ នោះលោក​អ្នក​នឹង​ឭ​ថា​គណនីរបស់​លោក​អ្នក​តិច​​ ហើយ​ការ​និយាយទូរស័ព្ទ និង​មិន​អាចទទួលការ​ហៅ​ចេញបាន​​​ ហើយ​បើសិន​ជា​គណ​នីរបស់​លោក​អ្នក​មានកម្រិតទាប​នោះលោក​​អ្នក​នឹង​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​ទេ​។​ ប៉ុន្តែ​លោក​អ្នក​អាច​បញ្ជូល​ ទឹកប្រាក់​ដើម្បី​ដំណើការ​​ទូរស័ព្ទ​ និង​ទទួល​ទូរស័ព្ទ​ខណៈ​ពេល​ដែល​ប្រើសេវា​Roaming​។​

 

តើខ្ញុំអាចទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលថែទាំអតិថិជន ខណៈពេលប្រើសេវាRoamingបានយ៉ាងដូចម្តេចដែរ?

 មាន​មធ្យោបាយ​បី គឺ​លោក​អ្នក​អាច​អ៊ីម៉េល​យើងខ្ញុំ​តាម​រយៈ​  contact@MetFone.com.kh  ឬ​ទូរស័ព្ទ​មក​កាន់​យើង​ខ្ញុំ​តាម​រយៈ​​+៨៥៥ ៩៧៩០៩៧០៩៧​ ឬ​ភ្ជាប់​មក​កាន់​យើង​តាម​ហ្វេស​បុក​ MetFone.closer។

តើទូរស័ព្ទប្រភេទណាខ្លះដែលខ្ញុំអាចប្រើប្រាស់សេវា Roaming?

គឺ​វា​អាស្រ័យ​លើ​ប្រទេស​ និង​តំបន់​ ព្រម​ទាំង​គ្រឿង​អេឡិច​ត្រួនិច​ នៅ​ពេល​​ប្រើប្រាស់សេវា​Roaming​ អន្តរ​ជាតិ​ ទូរស័ព្ទ​របស់​លោក​អ្ន​ក​ត្រូវ​តែ​មាន​លក្ខខណៈ​មួយ​ដែល​អាច​ប្រើប្រាស់​ជាមួយ​សេវា​ហ្នឹង​បាន​ ជាក់​ស្តែង​ក្រុម​សេវា​ស្តង់ដារ​ដូចខាង​ក្រោម​៖

  • អឺរ៉ុប៖ ៩០០/១៨០០ GSM Band
  • អាមេរិក និងកាណាដា៖ ៨៥០/១៩០០ GSM Band
  • ជប៉ុន ​និង​កូរ៉េ៖ WCDMA (3G) Band

តើខ្ញុំអាចគ្រប់គ្រងការប្រើប្រាស់ និងជៀសផុតពីថ្លែមិនចង់បានដូចយ៉ាងដូចម្តេច?

តម្លៃ​សេវា​ Roaming​ គឺ​ថ្លៃ​ខ្ពស់​ជាង​ការ​យក​តម្លៃ​ក្នុង​ស្រុក​ ដូច្នេះ​លោក​អ្នកគួរ​តែគ្រប់គ្រង​ការ​ប្រើប្រាស់​ដើម្បី​ជៀសវាង​ការ​យក​ថ្លៃ​ខ្ពស់ ​មាន​មធ្យោបាយ​ពីរ​ដើម្បី​ធ្វើ​វា​។  

  • គ្រប់គ្រង​ការ​ហៅ​ចេញ​ និង​ទទួល​​ទូរស័ព្ទ​តែ​ពេល​ចាំបាច់​ (​សំគាល់​៖ ​លោក​អ្នក​​មិន​អាច​ហៅ​ចេញ​ ឬ​ផ្ញើ​សារ​តាម​រយៈ​​  MetFone​ ដែល​មាន​លេខ​កូដ​កាត់​ ​១៧៧៧​ឬ ​១៧៧២)​
  • ប្រើប្រាស់​សារ​ដើម្បី​ភ្ជាប់​គឺ​ថោក​ជាង​សម្លេង​
  • ពិនិត្យ​មើល​​សេវា​ទិន្នន័យ​ដែល​ប្រើប្រាស់​ដូច​ជា ​GPRS​ និង​ Push​ Mail​។ ​សេវា​Push​ Mail​គិត​ថ្លៃ​ខណៈ​ប្រើប្រាស់​សេវា​Roaming​ គឺ​អាស្រ័យ​លើ​តម្លៃ​នៃ​បណ្តាញ​ទិន្នន័យ​ Roaming ដែល​លោក​​អ្នក​កំពុង​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស​។​  

បើសិនជាខ្ញុំបានបាត់ស៊ីមកាតខណៈនៅបរទេស តើខ្ញុំអាចជម្រាបដល់ប្រតិបត្តិករក្រុមហ៊ុនមិត្តហ្វូនបានយ៉ាងដូចម្តេច?

បើសិន​ជា​លោក​​អ្នក​បាត់​ស៊ីមកាត​ ខណៈ​ពេល​ដែល​លោក​អ្នក​នៅ​ក្រៅ​ប្រទេស​កម្ពុជា​​សូម​ទូរស័ព្ទ​មក​កាន់​មជ្ឍមណ្ឌល​បម្រើ​អតិថិជន​តាមរយៈ​ Hotline​ (+៨៥៥៩៧៩០៩៧០៩៧​)​សម្រាប់​ជំនួយ​បន្ទាន់​។ វា​និង​ត្រូវ​បាន​គិត​ថ្លៃ​ខណៈ​តេ​ពី​បរទេស​មក​កម្ពុជា​ ប៉ុន្តែ​ការ​បិទ​ស៊ីមកាត​ និង​ត្រូវ​បាន​ធ្វើ​ទៅ​លើ​ការ​បាត់ស៊ីមកាត​របស់​លោក​អ្នក​ដើម្បី​ការពារ​វា​ពី​ការ​ប្រើប្រាស់​ វា​គឺ​សំខាន់​ដើម្បី​សម្គាល់​ថា​បច្ចុប្បន្ន​បណ្តាញ​ទូរស័ព្ទ​ដៃ​គូរ​របស់​យើង​នៅ​បរទេស​ មិន​អាច​ភ្ជាប់​បាន​ សូម​ចុច​មក​លេខ​កូដ​ប្រទេស​របស់​យើង​ដូច​ជា​ ១៧៧៧ ​ដើម្បី​អាច​ចូលទៅ​កាន់​មជ្ឍមណ្ឌល​ថែទាំ​អតិថិជន​របស់​ក្រុនហ៊ុនមិត្តហ្វូន។

បើសិនជាលោកអ្នកប្រើប្រាស់សេវានៅកម្ពុជា ទូរស័ព្ទមកខ្ញុំខណៈខ្ញុំនៅបរទេស តើលោកអ្នកហៅទូរស័ព្ទនោះនិងត្រូវចំណាយសម្រាប់ការហៅមកនោះជា លក្ខណៈអន្តរជាតិឬយ៉ាងណា?

អត់​ទេ! បើ​សិន​ជា​អ្នក​ប្រើប្រាស់​ សេវា​ Roaming អ្នក​ដែល​ទូរស័ព្ទ​មក​នោះ​មិន​មាន​ត្រូវចំណាយ​លើថ្លៃហៅ​ទូរស័ព្ទ​មក​​​ពី​បរទេស​ទេ​​ ដោយពួកគាត់​និង​ ត្រូវ​បាន​គិត​ថ្លៃ​នូវ​តម្លៃ​ធម្មតា​ដូច​គេ​ចំណាយ​នៅ​កម្ពុជា​ដែរ​។​ 

តើខ្ញុំអាចត្រួតពិនិត្យពីគណនេយ្យរបស់ខ្ញុំនៅពេលខ្ញុំកំពុងប្រើប្រាស់សេវា Roamingបានដែរឬទេ?

លោក​អ្នក​អាច​ត្រួត​ពិនិត្យ​គណនេយ្យ​របស់​ខ្លួ​ន​ដូច​នឹង​លោក​​អ្នក​ធ្វើ​នៅ​កម្ពុជា​ដែរ​ ដោយ​ចុច​ *1201# ​។​ បើ​សិន​គណនេយ្យ​ចំបង​របស់​លោក​អ្នក​អស់​លុយ ​លោក​អ្នក​នឹង​ត្រូវ​បញ្ជូល​លុយ​ទៀត​ដើម្បី​បន្ត​ប្រើប្រាស់​សេវា​ Roaming​។ លោក​អ្នក​អាច​ធ្វើ​វា​ដូច​នឹង​អ្វី​ដែល​លោក​អ្នក​ធ្វើ​វា​នៅ​ផ្ទះ​ បើ​សិន​ជា​លោក​​អ្នក​​បាន​ទិញ​កាត​កោស​ជាមួយ​អ្នក​។​ 

តើខ្ញុំអាចនៅតែប្រើប្រាស់ សេវាកម្មបន្ថែមទៀតបានទេដូចជា Imuzik MCA សេវាហៅមកខ្ញុំវិញ (Call me back) និង សេវាកម្ម I Share បានទេ ខណៈ ប្រើប្រាស់សេវាRoaming?

លោក​អ្នក​មិន​អាច​ទទួល​បាន​តម្លៃ​បន្ថែម​បាន​ទេ​នៅ​បរទេស​ លោក​អ្នក​នឹងត្រូវ​រងចាំ​រហូត​ដល់​លោក​អ្នក​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​ប្រើប្រា​ស់​នូវសេវា​ទាំង​នេះ​​ម្តង​ទៀត​។​​

តើខ្ញុំអាចចុះឈ្មោះសេវា Roamingនៅប្រទេសផ្សេងបានទេ ឬបានតែនៅកម្ពុជា?

នេះ​ជា​អ្វី​ដែល​លោក​អ្នក​ត្រូវ​តែ​ធ្វើ​មុន​ពេល​លោក​អ្នក​ចាក​ចេញ​ពីប្រទេស​កម្ពុជា​ បើ​សិន​ជា​លោក​អ្នក​ជា​អតិថិជន​បង់​ប្រាក់​មុន​ លោក​អ្នក​អាច​ចុះ​ឈ្មោះ​ដោយ​ SMS​ បើ​សិន​ជា​លោក​អ្នក​​ជា​អតិថិជន​បង់​ប្រាក់​មុន​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​បញ្ជ​របស់​ក្រុមហ៊ុន​មិត្តហ្វូ​ន​​ដើម្បី​ចុះ​ឈ្មោះ​។ ​បើ​សិន​ជា​លោក​អ្នក​ជា​អតិថិជន​បង់​ប្រាក់តាម​​​​ក្រោយ​​ដែល​ចង់​ចុះ​ឈ្មោះ​នៅ​បញ្ជ​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ធានា​ថាលោក​អ្នក​មាន​ព័ត៌​មាន​អតិថិជន​មុន​មក​កាន់​បញ្ជ​ បន្ទាប់​ពី​ចុះ​ឈ្មោះ​សេវា​ Roaming លោក​អ្នក​គួរ​តែ​បើកទូរស័ព្ទឡើងវិញ ( Restart) ដើម្បី ប្រើ​ប្រាស់​សេវា​នេះ​។

មិនអាចហៅទូរស័ព្ទជាសម្លេង ឬផ្ញើសារទៅក្រៅប្រទេស បើសូម្បីតែមានគណនេយ្យបង់ប្រាក់មុនមិនទាន់អស់ក៏ដោយ ហេតុអ្វី?

តម្លៃ​សេវា​កម្ម​ Roaming​ គិត​ថ្លៃ​ដោយ​ផ្ទាល់​ទៅ​​លើ​គណនេយ្យ​ចម្បង​របស់​លោក​អ្នក​។ បើ​សិន​ជា​គណនេយ្យ​ចម្បង​របស់​លោក​អ្នក​មិន​មាន​ សាច់ប្រាក់​គ្រ​ប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ហៅទូរស័ព្ទ​ និង​ផ្ញើសារ​ លោក​អ្នក​នឹង​មិន​អាច​ធ្វើ​ការ​ហៅទូរស័ព្ទ​​ ឬ​ផ្ញើ​សារ​បាន​ទេ​។​ ប៉ុន្តែ​លោក​អ្នក​នឹង​អាច​ទទួល​សារ​ពី​ព្រោះ​ក្រុមហ៊ុន​មិត្តហ្វូន​​មិន​គិត​ថ្លៃ​ពី​អ្នក​ទទួល​ឡើយ​។​ បើ​សិន​ជា​អ្នក​មិន​អាច​ធ្វើ​ការ​ហៅទូរស័ព្ទ​​ ឬ​ទទួល​ការ​ហៅ​ចូ​ល​ (ផ្ញើសារ) ខណៈ​ការ​ប្រើ​នូវសេវារ​ Roamingរបស់​លោក​អ្នក​គួរ​តែ​បញ្ចូល​លុយ​នៅ​ក្នុង​គណនេយ្យ​របស់​លោក​អ្នក​ដើម្បី​បន្ត​ប្រើប្រាស់​សេវា​នេះ​។ 

តើខ្ញុំនៅតែទទួលការផ្តល់ជូនពិសេសៗបានទេ បើសិនជាខ្ញុំបញ្ជូលនូវទឹកប្រាក់ក្នុងគណនេយ្យរបស់ខ្ញុំនៅបរទេស?

បាទ​!​ បើសិន​ជា​លោក​អ្នក​ជួប​នូវ​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ប្រូម៉ូសិន​ លោក​អ្នក​អាច​ទទួល​បាន​នូវការផ្តល់ជូនពិសេសនេះ​ នៅ​ពេល​ដែល​លោក​អ្នក​បញ្ជូល​លុយ​នៅ​ក្រៅ​ប្រទេស​។​ បន្ទាប់​មក​ លោក​អ្នក​នឹង​ទទួល​សារ​បញ្ជាក់​។​ លោក​អ្នក​អាច​ត្រួត​ពិនិត្យ​ផង​ដែរ​នូវ​គណនេយ្យ​ទឹក​ប្រាក់​ដោយ​ចុច​ *1201​​# ហើយ​ចុច​បញ្ជូន​ប៉ុន្តែ​សំគាល់​ថា​ផ្តល់ជូន​ពិសេស​នេះ​ នឹង​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​គណនេយ្យ​របស់​លោក​អ្នក​ ដែល​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​តម្លៃ​សេវា​ Roaming​ និង​ត្រូវ​បាន​គិត​ថ្លៃ​ពី​គណនេយ្យ​ចម្បង​របស់​លោក​អ្នក​។​

.ខ្ញុំមានគម្រោងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដូចជាប្រទេសថៃជាទីដែលក្រុមហ៊ុនមិត្តហ្វូនមានសេវាកម្ម Roaming សម្រាប់អ្នកប្រើប្រាស់បង់ប្រាក់មុន ជាមួយបណ្តាញទូរស័ព្ទពី AIS និងTrueMove តើត្រូវប្រើមួយណាមានតម្លៃទាបជាង?

សេវាកម្ម​ Roaming​គិត​ថ្លៃ​សេវា​ពី​អ្នក​ប្រើប្រាស់​បង់​ប្រាក់​​មុន​ត្រូវ​បាន​គេ​កំណត់​ដោយ​ប្រទេស​នីមួយ​ៗ​ មិន​មែន​ក្រុមហ៊ុន​ផ្តល់​សេវា​ទេ​ ដូច្នេះ​ការ​ជ្រើស​រើស​បណ្តាញ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ដែល​លោលក​អ្នក​ទៅ​ទស្សនា​គឺនឹង​មាន​តម្លៃ​​ដូច​គ្នា​។​

បើសិនជាខ្ញុំប្រើប្រាស់សេវាRoamingជាមួយបណ្តាញទូរស័ព្ទបរទេសទីដែលក្រុមហ៊ុនមិត្តហ្វូនអាចផ្តល់ជូនតែការហៅទូរស័ព្ទ និងទទួល និងផ្ញើសារ ប៉ុន្តែខ្ញុំមិនអាចទទួលទូរស័ព្ទ ផ្ញើសារ តើខ្ញុំត្រូវធ្វើដូចម្តេច?

លោក​អ្នក​អាចបិទហើយ​​បើកទូរស័ព្ទឡើងវិញ(Restart) ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទី​តាំង​ នេះ ហើយ​​វា​និង​អនុញ្ញាត​ឲ្យ​លោក​អ្នក​ទទួល​បាន​សេវាទាំងនេះភ្លាម។