FREQUENTLY ASKED QUESTIONS

Instead of using Customer Care Centre, you may also find below the frequently asked questions about Metfone’s products and services.


តើ អ៊ីម៉ាន់នីជាអ្វី?

អ៊ីម៉ាន់នី ជា​សេវា​ដែល​ផ្តល់​ដោយ​ការ​សហការ​គ្នារវាង​​ក្រុមហ៊ុន​មិត្តហ្វូន​​ និង​ធនាគារ​MB​។​ វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ទូទាត់​ហិរញ្ញវត្ថុ​ពី​កាត​អេធីអឹមរបស់ធនាគារ​MB​របស់​ពួក​គេនៃ​​គណនេយ្យ​ចរន្ត​តាម​រយៈ​ទូរស័ព្ទ​ដៃ​។​ សេវា​នេះ​មាន​ពីរ​ផ្នែក​គឺ​ អ៊ីម៉ាន់នី​ ទិន្នន័យ​កាត​ FMC ​និងតាម​រយៈ​ធនាគារ​ចល័ត​នៅ​គណនេយ្យ​នោះ​។

.ប្រើប្រាស់ eMoneyគឺ​លោក​អ្នកអាច

  • ដាក់​ប្រាក់​​នៅ​ក្នុង​គណនេយ្យ​មួយ​
  • ការ​ដកប្រាក់
  • ការ​​ផ្ទេរប្រាក់​ពី​អ៊ីម៉ាន់នី​ទៅ​អ៊ីម៉ាន់នី​ ការផ្ទេរ​ប្រាក់​ពី​អ៊ីម៉ាន់នី​ទៅ​គណនេយ្យ​មិន​មែន​អ៊ីម៉ាន់នី​ និងការផ្ទេរប្រាក់ពីអតិថិជន​ដែលមិនមែនអ៊ីម៉ាន់នីទៅអ្នក​ដែល​មិន​មែន​អ៊ីម៉ាន់នី​
  • បញ្ជូល​កាត​ទូរស័ព្ទ
  • ការ​បង់​វិក័យបត្រ​

​ធ្វើ​ការ​សាក​សួរ​ពី​គណនេយ្យ​ 

តើខ្ញុំត្រូវការបើកគណនេយ្យធនាគាមួយដើម្បីអាចប្រើប្រាស់សេវា eMoneyឬយ៉ាងណា?

អត់ទេ! ​ អក្ន​គ្រប់​គ្នា​ដែល​មាន​ទូរស័ព្ទ​ និង​ស៊ីម​កាត​ដំណើរការ​របស់ក្រុមហ៊ុន​មិត្តហ្វូន​​អាច​ប្រើ​ប្រាស់​សេវា​នេះ​ដោយ​ចុះ​ឈ្មោះ​គណនេយ្យ​ eMoney​។​ លោក​អ្នក​មិនចាំបាច់​​មាន​គណនេយ្យ​ធនាគារ​នោះទេ​។ 

តើខ្ញុំត្រូវមានសាច់ប្រាក់អតិប្បរមាប៉ុន្មានក្នុងគណនេយ្យ eMoneyដើម្បីប្រតិបត្តិការសេវានេះបាន?

មិនចាំបាច់​ទេ​​! អ្នក​ប្រើប្រាស់​សេវា​អ៊ីម៉ាន់នី​មិន​តម្រូវ​ឲ្យ​សន្សំ​ប្រាក់​មួយ​កាក់​នោះ​ទេ​ នៅក្នុង​គណនេយ្យ​របស់​ពួក​គេ​ដើម្បី​ប្រតិបត្តិការ​សេវា​នេះ​។

តើខ្ញុំត្រូវតែចំណាយលើតម្លៃសេវា ឬការចុះឈ្មោះសម្រាប់គណនេយ្យអ៊ីម៉ាន់នីនេះឬយ៉ាងណា?

អត់​ទេ​ ការ​បើក​គណនេយ្យ​និង​ការ​ប្រតិបត្តិការ​គណនេយ្យ​អ៊ីម៉ាន់នី​គឺ​មិន​គិត​ថ្លៃ​ទេ ហើយ​ មិន​មាន​សេវា​ ឬ​តម្លៃ​ចុះ​ឈ្មោះគណនេយ្យ​អ៊ីម៉ាន់នី​អាច​ចូល​បាន​ដោយ​ចុច​លេខ​កូដ​ ​*​៨៦៨​​#​ ដោយ​ឥត​​គិត​ថ្លៃ​ លោក​អ្នក​ត្រូវ​បាន​គិត​ថ្លៃ​នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ការ​ទូទាត់​។​​

តើខ្ញុំអាចបើកគណនេយ្យអ៊ីម៉ាន់នីដោយប្រើប្រាស់គណនេយ្យធនាគាររបស់ខ្ញុំបានទេ?

មិន​ដូច្នោះ​ទេ​ សេវា​អ៊ីម៉ាន់នី​របស់​យើង​គឺ​មិន​ធ្វើ​ឡើង​ដើម្បី​ប្រតិបត្តិការ​នៅ​គណនេយ្យ​ធនាគារ​របស់​លោក​អ្នក​នោះ​ទេ។ 

តើសេវាអ្វីខ្លះដែលមាននៅក្នុងគណនេយ្យ អ៊ីម៉ាន់នី?

មាន​ដូច​ខាង​ក្រោម​​នេះ​៖​ 

  • ការ​ដក​ប្រាក់​
  • ការ​ដាក់​ប្រាក់​
  • ការ​ផ្ទេរ​ប្រាក់​
  • ការ​ទូរទាត់​​វិក័យបត្រ
  • ការ​​បញ្ជូល​សាច់ប្រាក់​សម្រាប់​ប្រព័ន្ឋទូរស័ព្ទមិត្តហ្វូន
  • ការ​សាក​​សួរ​​ពី​ការ​បង្កើត​គណនេយ្យ​ផ្សេងៗ

តើគុណសម្បត្តិអ្វីខ្លះនៃការប្រើប្រាស់អ៊ីម៉ាន់នី បើធៀបនិងសេវាផ្ទេរប្រាក់ផ្សេងៗទៀត?

  • ការប្រើប្រាស់​អ៊ីម៉ាន់នី​គឺ​គិតថ្លៃ​សេវាផ្ទេរប្រាក់​ថោក
  • ហានិភ័យ​នៃ​ចោរ​កម្ម​ ការ​វាយ​ដំ​ផ្លូវ​កាយ​ក្នុងករណី​កាន់​ប្រាក់តាមខ្លួន​ នឹង​​ត្រូវ​បាន​កាត់​បន្ថយ​
  • វាជួយសន្សំ​ពេលវេលា​ និង​ការធ្វើប្រតិបត្តការរបស់លោក​​អ្នក​
  • លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ចាប់ពីចំនួន​​តិច​តូច​ឡើង​ទៅ​
  • ​បើ​សិន​ជា​ការ​ផ្ញើ​ប្រាក់​របស់​លោក​អ្នក​និង​ទទួល​បាន​ការ​យល់​ព្រម​ថា​លោក​អ្នក​ទទួល​ត្រូវ​បាន​ទទួល​នូវ​អ្វី​អ្នក​បាន​បញ្ជូន​
  • លោក​អ្នក​អាច​ចូល​ទៅកាន់​មុខ​ងារ​ និង​សេវា​កម្មផ្សេងៗ​ ដូច​ជាការ​​ផ្ទេរ​ប្រាក់​ ទៅកាន់មនុស្សដែល​មិន​មាន​គណនេយ្យ​អ៊ីម៉ាន់នីរបស់ក្រុមហ៊ុន​មិត្តហ្វូន។​

តើសេវាកម្មបន្ថែមអ្វីខ្លះទៀតដែលមានគុណសម្បត្តិក្នុងការប្រើប្រាស់ អ៊ីម៉ាន់នី?

  • បញ្ជូល​លុយ​ក្នុង​ពេល​ជជែក
  • រក្សា​សុវត្ថិភាព​នៃ​សាច់​ប្រាក់​គ្រប់​ពេល​​ ២៤​ម៉ោងពេញមួយសប្តាហ៍
  • ដក​ប្រាក់​បាន​តាម​​តម្រូវ​ការ​
  • ​​ការ​ផ្ទេរ​លុយជាថ្មីម្តងទៀត​​ងាយស្រួល​និង​រហ័ស​ទាន់ចិត្ត​
  • ​តាម​ដាន​នៃការធ្វើប្រតិបត្តការ​តាម​រយៈ​ទូរស័ព្ទ​ដៃរប​ស់លោក​អ្នក​
  • ​ការ​ផ្ទេរ​សាច់ប្រាក់​ទៅ​កាន់​អ្នក​គ្មាន​គណនេយ្យ​អ៊ីម៉ាន់នី​បាន

តើខ្ញុំអាចចុះឈ្មោះក្នុងការប្រើប្រាស់សេវាអ៊ីម៉ាន់នីបានយ៉ាងដូចម្តេច?

លោក​អ្នក​អាច​ធ្វើ​វា​បាន​តាម​មធ្យោបាយ​ពីរ​៖​ គឺ​ទៅ​កាន់​ទីតាំង​ណា​មួយ​របស់​អ៊ីម៉ាន់នី​ និង​ទៅកាន់​ក្រុមហ៊ុន​មិត្តហ្វូន​​ដែល​នៅ​គៀក​នឹង​លោក​អ្នក​បំផុត​­ ឬ​ ដោយ​ចុច​ ​*​៨៦៨​#​គឺ​មិនគិតថ្លៃ។­­­­­

តើខ្ញុំត្រូវប្តូស៊ីមកាតមិត្តហ្វូនដើម្បីចូលទៅកាន់អ៊ីម៉ាន់នីបានដែរឬទេ?

អត់​បាន​ទេ​!​ លោក​អ្នក​អាច​ប្រើប្រាស់​ស៊ីមកាត​មិត្តហ្វូន​ណា​មួយ​ដើម្បី​ចូល​ទៅ​​កាន់​សេវាកម្ម​ណា​មួយ។​​ 

តើខ្ញុំត្រូវការទូរស័ព្ទពិសេសដើម្បីចូលទៅកាន់អ៊ីម៉ាន់នីឬយ៉ាងណា?

មិន​ចាំបាច់​​ទេ​!​ គ្រប់​ទូរស័ព្ទ​ទាំង​អស់​អាច​ធ្វើ​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​គឺ​អាច​ត្រូវ​បាន​ប្រើប្រាស់​​ដើម្បី​​ចូល​​ទៅ​​កា​ន់​​ អ៊ីម៉ាន់នី​​បាន។

តើសេវាកមក្មនេះអាចដំណើរជាមួយស៊ីមកាតពីទូរស័ព្ទមួយទៅកាន់ប្រតិបត្តិករបណ្តាញទូរស័ព្ទបានដែរឬទេ?

បាន! អតិថិជនអាចផ្ទេរប្រាក់​ទៅកាន់មនុស្សដែលមិនប្រើប្រាស់សេវាអ៊ីម៉ាន់នីរបស់យើង ពួកគេអាចដកលុយដែលពួកគេអាចត្រូវបានផ្ទេរទៅកាន់ពួកគេពីសំណាក់ភ្នាក់ងាយ អ៊ីម៉ាន់នីគ្រប់អ្វីដែលគេត្រូវការគឺលេខកូដសំងាត់ ដែលបា​នផ្ញើពីអ្នកប្រើប្រាស់អ៊ីម៉ាន់នី។ 

តើសេវាអ៊ីម៉ាន់នីមានកម្មវិធីសម្រាប់ទូរស័ព្ទប្រភេទស្មាតហ្វូនដែរឬទេ?

ជាការពិតហើយ​! អ៊ីម៉ាន់នីមានកម្មវិធីសម្រាប់ទូរស័ព្ទប្រភេទ Android និងiOS។ បើសិនទូរស័ព្ទអាចភ្ជាប់អ៊ិនធើណិតពួកគេអាចប្រើសេវាអ៊ីម៉ាន់នីរបស់យើង។

តើខ្ញុំអាចដោនឡូតកម្មវិធីអ៊ីម៉ាន់នីយ៉ាងដូចម្តេច?

  • សម្រាប់ Android: ដោនឡូតនៅក្នុង Google Play  ដោយវាយពាក្យ eMoney user
  • សម្រាប់ iOS ដោនឡូតនៅក្នុងគេហទំព័រ http://www.MetFone.com.kh/emoney_en/ or Apple Store មានឆាប់នេះៗ

តើខ្ញុំអាចចូលទៅកាន់កម្មវិធីអ៊ីម៉ាន់យ៉ាងដូចម្តេច?

  • លោក​អ្នកត្រូវភ្ជាប់អ៊ីនធើណិត 3G, 4G LTE ឬ WiFi ដើម្បីភ្ជាប់ទៅកាន់កម្មវិធី អ៊ីម៉ាន់នី
  • បើសិនជាប្រើប្រាស់ 3G 4G LTE ជាមួយលេខអ៊ីម៉ាន់នីផ្ទាល់ខ្លួន ដើម្បីចុះឈ្មោះចូលដោយផ្ទាល់

តើខ្ញុំត្រូវទៅកាន់បញ្ជ ឬភ្នាក់ងារលុយដើម្បីចុះឈ្មោះដើម្បីធ្វើការទូទាត់ ដូចជាការដក និងដាក់ប្រាក់ឬយ៉ាងណា?

អត់ទេ! នៅពេលគណនេយ្យអ៊ីម៉ាន់នីដំណើរការ លោកអ្នកអាចធ្វើការទូទាត់នៅគ្រប់ភ្នាក់ងារអ៊ីម៉ាន់នីដាក់ប្រាក់និងដកប្រាក់ លោកអ្នកអាចធ្វើការទូទាត់ផងដែរក្នុងរយៈពេល២៤ពេញមួយសប្តាហ៍ នៅលើទូរស័ព្ទរបស់លោកអ្នក រួមបញ្ជូលការផ្ទេរប្រាក់ ការបញ្ជូលកាតទូរស័ព្ទ និងបង់វិក័យបត្រ។​

តើខ្ញុំស្វែងរកភ្នាក់ងារអ៊ីម៉ាន់នីនៅកន្លែងណា?

អតិថិជនMetfoneអាចចុច *៨៦៨*១២៣# លោក​អ្នកអាចទូរស័ព្ទផងដែរទៅកាន់Hotline២៤ម៉ោងពេញមួយសប្តាហ៍ដោយចុចលេខ ៨៦៨  បើសិនជាលោកអ្នកជាអតិថិជនមិត្តហ្វូន ឬ ០២៣ ៦៨៦៨ ៨៦៨ ដោយឥតគិតថ្លៃសម្រាប់អតិថិជនមតិ្តហ្វូន​

តើខ្ញុំអាចក្លាយជាភ្នាក់ងារអ៊ីម៉ាន់នីបានដែរឬទេ?

លោក​អ្នកអាចដាក់ពាក្យតាមរយៈនាយកដ្ឋាន អ៊ីម៉ាន់នី ដែលមានទីតាំងប្រតិបត្តិការនៅគ្រប់ខេត្តក្រុង លោកអ្នកអាចទូរស័ព្ទផងដែរ ទៅតាមរយៈHotline ២៤ក្នុងមួយសប្តាហ៍ ដោយចុច៨៦៨​ បើសិនជាអតិថិជនមិត្តហ្វូនឬ ០២៣៦៨៦៨៨៦៨ ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​

តើតម្លៃនៃការទូទាត់សេវា អ៊ីម៉ាន់នីយ៉ាងដូចម្តេចដែរ?

តម្លៃអាចស្វែងរកបាននៅ http://www.MetFone.com.kh/emoney_en/  ​​ ឬទូរស័ព្ទទៅមជ្ឍមណ្ឌល២៤លើ៧ថ្ងៃដោយ ចុចលេខ៨៦៨ បើសិនជាលោកអ្នកជាអតិថិជនរបស់ក្រុមហ៊ុនមិត្តហ្វូន ឬហៅទូរស័ព្ទទៅកាន់លេខ​ ០២៣៦៨៦៨៨៦៨ ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​​

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេចបើសិនជាខ្ញុំមានកំហុសខណៈផ្ទេរលុយ?

សាមញ្ញបំផុត លោកអ្នកគឺត្រូវរាយការណ៍បញ្ហានេះទៅកាន់ក្រុមហ៊ុន ឬចុច៨៦៨ ឬ ហៅទៅកាន់លេខ ០២៣ ៦៨៦៨៨៦៨ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​ 

ខ្ញុំបានផ្ទេរលុយទៅកាន់ម្តាយ ប៉ុន្តែវាមិនចូល តើធ្វើដូចម្តេច?

ទីមួយ ឆែកមើលថាតើអ្នកបានលើសចំនួនក្នុងគណនេយ្យឬបញ្ជូលព័ត៌មានខុសកំឡុងពេលទូទាត់។ បើសិនជាមានលុយគ្រប់គ្រាន់នៅក្នុងគណនេយ្យហើយលោកអ្នកបានបញ្ជូលព័ត៌មានត្រឹមត្រូវ ហៅទូរស័ព្ទទៅកាន់ក្រុមហ៊ុនជាបន្ទាន់គឺនឹងប្រតិបតិ្តការ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ចុចលេខ៨៦៨ ឬទៅកាន់លេខ ០២៣ ៦៨៦៨៨៦៨ចុចលេខឥតគិតថ្លៃសម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។​ ​

តើមានអ្វីកើតឡើងបើសិនជាខ្ញុំមិនទទួលសារបញ្ជាក់ក្រោយពីការទូទាត់?

ទីមួយ ឆែកមើលទឹកប្រាក់ដោយចុច *៨៦៨#ហើយជ្រើសរើសជម្រើសទី៥ បើសិនជាអ្នកឃើញមិនស្រួល ទូរស័ព្ទទៅកាន់868  ឬ 023 6868868. ​

ខ្ញុំបានផ្ញើលុយទៅនរណាម្នាក់ដែលនិយាយថាគាត់មិនបានទទួលវា តើធ្វើដូចម្តេច?

ទីមួយ ត្រួតពិនិត្យទឹកប្រាក់ក្នុងគណនេយ្យដោយចុច *868# ហើយជ្រើសរើសលេខ ៥ បន្ទាប់ឆែកមើលទឹកប្រាក់ដែលត្រូវបាន ផ្ទេរទៅកាន់លេខមួយទៀតឲ្យត្រឹមត្រូវ។ បើសិនជាការទូទាត់ត្រូវបានធ្វើត្រឹមត្រូវ បន្ទាប់មកទូរស័ព្ទទៅកាន់លេខ 868  ឬ 023 6868868. ​

តើខ្ញុំគួរធ្វើយ៉ាងម៉េចបើសិនជាខ្ញុំបាត់ស៊ីមកាត?

បើសិនជាអ្នកបាត់ស៊ីមកាតរបស់អ្នក សូមទូរស័ព្ទមកកាន់ hotline (៨៦៨ ឬ ០២៣ ៦៨៦ ៨៨ ៦៨) សម្រាប់ជំនួយបន្ទាន់។ ​សួររកគណនេយ្យដើម្បីបិទ បន្ទាប់មកធ្វើវានេះអ្នកអាចទទួលបានស៊ីមកាតថ្មីនៅបញ្ជMetfone។ លេខកូដរបស់អ្នកនិងទឹកប្រា​គ់និងមិនផ្លាស់ប្តូ គណនេយ្យអ៊ីម៉ាន់នីរបស់អ្នកត្រូវបានការពារគ្រប់ពេលនៅលេខសំងាត់ដើម្បីការពារពីការបោកប្រាស់។​សូមប្រុងប្រយ័តុ្នមិនត្រូវចែករំលែកលេខសំងាត់ រក្សាជាការសំងាត់ វាជាទំនួលខុសត្រូវទាំងស្រុងរបស់អ្នកដើម្បីរក្សារលេខសំងា ត់ជាលក្ខណៈឯកជន។​

តើមានអ្វីកើតឡើងបើសិនជាមានបញ្ហាបច្ចេកទេសនៅលើបណ្តាញ eMoney?

សេវាកម្ម eMoneyរបស់យើងមានបញ្ហាបច្ចេកទេសដូចគ្នាដូចទៅនឹងសេវាកម្មMetfoneផ្សេងៗទៀតដែរ ប៉ុន្តែយើងមានគម្រោងជាយថាហេតុដែលមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរំខានដែលកើតឡើង។

តើខ្ញុំអាចមានសិទ្ធិក្លាយជាភ្នាក់ងារ eMoney យ៉ាងម៉េច?

អ្នកគួរតែមានអាជីវកម្មស្ថិតថេរ ដែលមានទីតាំងនៅលើដងផ្លូវធំ ឬតំបន់មមាញឹក ដូចជាទីផ្សារ​ ក្បែររោងចក្រ សាកលវិទ្យាល័យ តំបន់ពាណិជ្ជកម្ម។ បើសិនជាអ្នកមិនមានអាគារផ្ទាល់ខ្លួន ឬអាជីវកម្មផ្ទាល់ខ្លួនគឺអ្នកត្រូវផ្តល់កិច្ចព្រមព្រៀងជួលដែលមានសុពលភាពច្រើនជាង១ឆ្នាំ។ អាជីវកម្មរបស់អ្នកមិនចាំបាច់ធំពេកទេ​ វាអាចជាលក់មាស ប្តូរលុយ ឬហាងទូរស័ព្ទ។

វាគឺសំខាន់ផងដែរថា អ្នកត្រូវតែមានជំនាញត្រឹមត្រូវ និងឥរិយាបទដើម្បីផ្តល់នូវសេវាផ្ទេរលុយ ទៅកាន់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងភ្នាក់ងារជិតបំផុតរបស់ Metfone​ របស់សាខា eMoney​នៅក្នុងខេត្តរបស់អ្នកឬក៏ទូរស័ព្ទទៅកាន់មជ្ឍមណ្ឌល Hotline​ដោយចុច ៨៦៨ (បើសិនជាអ្នកជាអតិថិជន Metfone ឬ ០២៣ ៦៨៦ ៨៨៦៨ រាល់ការទាក់ទងមកកាន់យើងគឺមិនគិតថ្លៃចំពោះតែអតិថជនMetfone។