ព័ត៌មាន

សិស្សានុសិស្សវិទ្យាល័យជម្ពូវ័នទទួលបានអ៊ីនធឺណិតប្រើប្រាស់ពីមិត្តហ្វូនដោយឥតគិតថ្លៃ

19 Aug, 2017

កាលពីពេលថ្មីៗនេះ នៅវិទ្យាល័យហ៊ុនសែនជម្ពូវ័នដែលមានទីតាំងនៅជិតរង្វង់មូលចោមចៅ ក្រុងភ្នំពេញ បានទទួលការតភ្ជាប់បណ្តាញអ៊ីនធឺណិតដោយឥតគិតថ្លៃពីក្រុមហ៊ុនមិត្តហ្វូន ដើម្បីឲ្យសិស្សានុសិស្សនៅក្នុងសាលានេះមានឱកាសសិក្សាស្រាវជ្រាវកាន់តែច្រើនក្រៅពីសិក្សានៅក្នុងថ្នាក់រៀន។  

លោកនាយកនៃវិទ្យាល័យហ៊ុនសែនជម្ពូវ័នបានថ្លែងនូវសេចក្តីរីករាយចំពោះការទទួលបាននូវបណ្តាញអ៊ីនធឺណិតនៅក្នុងសាលារៀននេះ៖ «សិស្សសាលារបស់យើងនឹងកាន់តែមានឱកាសសិក្សាស្រាវជ្រាវបន្ថែមនៅលើអ៊ីនធឺណិត ក្រៅពីការសិក្សាជាមួយលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់រៀន។ ពួកគាត់នឹងទទូលបាននៅចំនេះដឹងយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត ជាពិសេសយុគ្គសម័យព័ត៌មានវិទ្យានេះ។ សិស្សទាំងអាចសិក្សាគ្រឺះជាបណ្តើរៗ នឹងការប្រើប្រាស់កំព្យូរទ័រឬសិក្សាស្រាវជ្រាវនៅថ្នាក់មធ្យមសិក្សានៅក្នុងសាលាររបស់យើង ហើយពួកយើងសាទរជាខ្លាំងចំពោះការផ្តល់ជូនអ៊ីនធឺណិតនេះនៅគ្រប់សាលារៀនទូទាំងប្រទេសពីក្រុមហ៊ុនមិត្តហ្វូន»។

ស្ថិតនៅក្រោមគម្រោង «អ៊ីនធឺណិតទៅសាលារៀន» ក្រុមហ៊ុនមិត្តហ្វូនកំពុងធ្វើការយ៉ាងសស្រាក់សស្រាំក្នុងការតម្លើងអ៊ីនធឺណិតឲ្យបានឆាប់រហ័សបំផុតទៅតាមសាលារៀនកម្រិតមធ្យមសិក្សាទាំងអស់ទូទាំងប្រទេសកម្ពុជា។ គម្រោងនេះក៏បានអនុវត្តន៍ឡើងបន្ទាប់ពីចុះអនុស្សារណៈរវាងក្រុមហ៊ុនមិត្តហ្វូន និងក្រសួងអប់រំយុវជននឹងកីឡា សម្រាប់រយៈពេល៥ឆ្នាំក្នុងការផ្តល់នៅគម្រោងអ៊ីនធឺណិតទៅតាមសាលារៀនទូទាំងប្រទេស។

លោក ញ៉ុង ឌិនថនអគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ យើងគិតទៅដល់អនាគតនៃសិស្សានុសិស្សក្នុងប្រទេសកម្ពុជា ដូច្នេះយើងបានផ្តល់ជូននូវអ៊ីនធឺណិតដោយឥតគិតថ្លៃទៅកាន់សាលារៀនទូទាំងប្រទេស។ យើងមានសមត្ថភាពក្នុងការផ្គត់ផ្គង់ព្រមទាំងជួយរដ្ឋាភិបានក្នុងការពង្រឹងវិស័យអប់រំរបស់សិស្សានុសិស្សឲ្យកាន់តែប្រសើរឡើង។ ហេតុដូចនេះក្រុមហ៊ុនមិត្តហ្វូននឹងនៅតែប្តេជ្ញាពង្រឹងការភ្ជាប់អ៊ីនធឺណិតឲ្យបានរហ័សបំផុត។

មិត្តហ្វូនជឿជាក់ថា ការផ្តល់ជូននៅបណ្តាញអ៊ីនធឺណិតដ៏ធំនេះនឹងពាំនាំនូវអត្ថប្រយោជន៍ជាច្រើនទៅដល់លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សដើម្បីពង្រឹងនូវការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែងាយស្រួលនិងប្រសើរឡើង៕