ព័ត៌មាន

មិត្តហ្វូនបានចូលរួមជាអ្នកបង្ហាញដ៏សំខាន់ក្នុងសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹងនិងផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេស

24 Aug, 2017

នៅដើមសប្តាហ៍នេះ លោកអគ្គនាយករង Pham Doan Cuong  ដែលតាំងនាមតំណាង អោយក្រុមហ៊ុនមិត្តហ្វូនបានចូលរួមនៅក្នុងសិក្ខាសាលាស្តីពី“ភាពជាដៃគូផ្នែកបច្ចេកវិទ្យា របស់ប្រទេសកូរ៉េ - កម្ពុជាឆ្នាំ២០១៧” និងបានចែករំលែកជាមួយអ្នកចូលរួមទាំងអស់អំពី ការរួមចំណែករបស់មិត្តហ្វូនដល់ប្រទេសកម្ពុជាក្នុងរយៈពេល 8ឆ្នាំចុងក្រោយនេះ និងបន្ដ ការវិនិយោគរបស់ខ្លួនក្នុងការគាំទ្រដល់រដ្ឋាភិបាលផ្នែកអេឡិចត្រូនិក ការស្វែងរក និងបណ្តុះ បណ្តាលទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាននៅបរទេស និងការប្រើបច្ចេកវិទ្យាព័ត៌មាន ដើម្បីគាំទ្រដល់សកម្មភាពសាធារណៈជាមួយសេវាកម្មផ្សេងៗ។ ចំពោះអតិថិជនសហការ មិត្តហ្វូនផ្តល់ជូននូវកញ្ចប់សេវាកម្មតាមទូរស័ព្ទចល័ត សេវាបើកប្រាក់បៀវត្សរ៍តាមរយៈ អ៊ី-ម៉ាន់នី និងកញ្ចប់សេវាកម្មជាច្រើនទៀតដែលសមស្របសម្រាប់ក្រុមហ៊ុននីមួយៗ។ ក្នុងអំឡុងពេលនៃសិក្ខាសាលានេះក្រុមហ៊ុនមិត្តហ្វូនបានសម្តែងក្តីសង្ឃឹមក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជានិងសន្យានឹងរក្សាតួនាទីរបស់ខ្លួននៅក្នុងការអភិវឌ្ឍន៍នេះ។